Close

CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ។

កិច្ចពិភាក្សាគ្នានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីសំណាក់លោក សុខ ពិសិដ្ឋ ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី ។

CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម

កន្លងមក ការអនុវត្តវិធានការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ បានជួបប្រទះនូវបញ្ហាមួយចំនួនដែលទាមទារឱ្យស្ថាប័នទាំងពីរជួបពិភាក្សាដើម្បីរៀបចំយន្តការសមស្រប និងកំណត់នូវនិយាមនីតិវិធីប្រតិបត្តិការងារ (Standard Operation Procedure – SOP) ដើម្បីជំរុញឱ្យកិច្ចការនេះកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការ, ការលំបាក និងបញ្ហាប្រឈមរបស់វិនិយោគិន ដើម្បីធានាដល់ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគថ្មី និងការថែទាំវិនិយោគដែលមានស្រាប់។ លទ្ធផលនៃកិច្ចប្រជុំនេះ នឹងត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរដើម្បីស្នើសុំមតិដឹកនាំ៕

CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម