
CDC និង គយកម្ពុជា បើកកិច្ចពិភាក្សាដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្ម
ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជួបពិភាក្សាគ្នា ដើម្បីជំរុញការអនុវត្តការពង្រឹងអនុលោមភាពលើការនាំចូលធាតុចូលផលិតកម្មរបស់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់បម្រើការនាំចេញ។ កិច្ចពិភាក្សាគ្នានេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា