Close

ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង ១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង ១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង ១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព

ជប៉ុន៖ ព្រះសង្ឃ និងពលរដ្ឋខ្មែរ រួមជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៥ បានរៀបចំ ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព នៅសមរភូមិជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃដែលបានពលីជិវិតក្នុងបុព្វហេតុការពារបូរណភាពដែនដីកម្ពុជា នៅវត្តបារមីខេមរាភ្នំបិតាធំ នៃខេត្តកាណាហ្កា។

ក្នុងឱកាសនោះមានវត្តមានព្រះសង្ឃនិមន្តពីវត្តខ្មែរសាមគ្គី និងពីវត្តអង្គររតនរង្សី ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៣ ក៏ដូចជា និស្សិត ពលករ សិក្ខាកាម សរុបប្រហែលចំនួនជាងមួយរយនាក់បានចូលរួមក្នុងពិធីដ៏សំខាន់នេះ។ ក្រោយចប់កម្មវិធីបុណ្យទក្ខិណានុប្បទានខាងលើ ទាំងព្រះសង្ឃ និងបងប្អូនពុទ្ធបរិស័ទ្ធ ក៏ដូចជាបងប្អូនអ្នកចួលរួមទាំងទាំងអស់ បានដើរដង្ហែក្បួនយ៉ាងអធិកអធម ដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ព និងបានច្រៀងរួមគ្នានូវចម្រៀងស្នេហាជាតិចំនួនបីបទដើម្បីលើកទឹកចិត្តបន្ថែមទៀតដល់វីរ:កងទ័ពកម្ពុជាយើង។

ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព

ឆ្លៀតក្នុងឱកាសនោះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានវាយតម្លៃខ្ពស់បំផុតចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់បងប្អូនខ្មែរពីគ្រប់មជ្ឈដ្ឋាននៅខេត្តកាណាហ្កាវ៉ា ក្នុងពីធីបុណ្យដ៏មានសារៈសំខាន់មួយនេះ ដែលឆ្លុះបញ្ចាំងនូវសាមគ្គីភាពជាធ្លុងមួយ និងខ្មែរស្រឡាញ់ខ្មែរនាពេលនេះ ដើម្បីបង្ហាញពីការដឹងគុណ និងការមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់វីរ:កងទ័ពពលី ដែលបានធ្វើពលិកម្មបូជាឈាមស្រស់ សាច់ស្រស់របស់ខ្លួនក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។

ជាមួយគ្នានោះ លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនអំពីសកម្មភាពរបស់លោកផ្ទាល់នៅថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ក្នុងការរួមសហការជាមួយក្រុមការងារទទួលបន្ទុកប្រទេសជប៉ុន ( ESEA-JP) នៃក្រុមការងារទ្វីបអាស៉ីខាងកេីត និងអាគ្នេយ៍ (ESEA) ដឹកនាំដោយលោក ហាំង តុលា រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះវិជ្ជាជីវ:ដែលបានចុះចែកអំណោយដែលបានមកពីការចូលរួមបរិច្ចាគដោយស្ម័គ្រចិត្តពីសំណាក់បងប្អូនខ្មែរទាំងអស់នៅប្រទេសជប៉ុន ដោយបាននាំយកសម្ភារៈចាំបាច់នានា ជូនដល់វីរៈកងទ័ព នៅសឹករងខេត្តព្រះវិហារ ព្រមទាំងបានផ្តល់នូវគ្រឿងឧបភាគបរិភោគជូនដល់ជនភៀសសឹកចំនួន ៧០០ គ្រួសារ និងជូនថវិកាមួយចំនួនជូនដល់កងទ័ពរងរបួស ដែលសម្រាកនៅមន្ទីរពេទ្យ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព

ជាការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះកាយវិការ និងទឹកចិត្តដ៏សប្បុរសរបស់បងប្អូនខ្មែរនៅប្រទេសជប៉ុន លោកឯកអគ្គរាជទូត បានជូនប័ណ្ណថ្លែងអំណរគុណជូនដល់បងប្អូនខ្មែរទាំងនោះផងដែរ។ លើសពីនេះទៀត លោក ទុយ រី បានជម្រាបជូនអ្នកចូលរួមជ្រាប់អំពី ការផ្តល់ជំនួយបន្ទាន់ផ្នែកមនុស្សធម៌របស់ដ្ឋាភិបាលជប៉ុន ប្រហែលចំនួន ១,៨០០,០០០ ដុល្លារអាមេរិកក្នុងការឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់ ដែលកើតឡើងនៅតំបន់ព្រំដែន កម្ពុជា-ថៃ និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ចំពោះកាយវិការដ៏សប្បុរសធម៌របស់ជប៉ុន ដែលបានបង្ហាញនូវការយកចិត្តទុកដាក់របស់ជប៉ុន ក្នុងការបន្តកិច្ចសហប្រតិបត្តិការឆ្ពោះទៅការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ។

ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព

លោកឯកអគ្គរាជទូត ក៏បានជម្រាបជូនផងដែរអំពីសកម្មភាពរបស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ដែលបានអញ្ជើញដឹកនាំគណៈប្រតិភូប្រធាន និងតំណាងអង្គទូតបរទេស ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានចំនួនសរុប ៦០នាក់ ដើម្បីចុះទៅពិនិត្យនៅតំបន់ដែលរងផលប៉ះពាល់ពីការប៉ះទង្គិចប្រដាប់អាវុធរវាង កម្ពុជា និងថៃ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យក្នុងគោលបំណងឱ្យភ្ញៀវបរទេសស្វែងយល់ពីសភាពការណ៍ពិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

លោក ឯកអគ្គរាជទូត បានសម្តែងនូវការដឹងគុណមិនអាចកាត់ថ្លៃបានចំពោះវីរៈកងទ័ពដ៏អង់អាច ក្លាហានដែលបានពលីជីវិត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានរបស់សត្រូវ ព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលី បានចាប់បដិសន្ធិទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងបានជូនពរដល់វីរៈកងទ័ពជួរមុខ បានសុខសុវត្ថិភាព និងឈ្នះអស់លើសត្រូវចោរថៃឈ្លានពានទឹកដីកម្ពុជា៕

ព្រះសង្ឃ និងពលរដ្ឋខ្មែរនៅជប៉ុនជាង១០០អង្គ/នាក់ រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលជូនដល់វីរៈកងទ័ព