Close

ពេញ ១ខែកក្កដា កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៦៧ ក្នុងទំហំទុន ៩៤៤លានដុល្លារអាម៉េរិក

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 12:00 pm ព័ត៌មានជាតិ
ពេញ ១ខែកក្កដា កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៦៧ ក្នុងទំហំទុន ៩៤៤លានដុល្លារអាម៉េរិក ពេញ ១ខែកក្កដា កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៦៧ ក្នុងទំហំទុន ៩៤៤លានដុល្លារអាម៉េរិក

ភ្នំពេញ៖ ក្នុងខែកក្កដា ឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសុរបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណ ៥៧ ពាន់កន្លែង។ នេះ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥។

ប្រភពដដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៤៣ គម្រោង និងគម្រោងវិនិយោគដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស២៤ គម្រោង ។ ជារួម ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣ គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧ លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៣៨ % ធៀបនឹងនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

ទន្ទឹមនេះ បើគិតពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០ គម្រោង គឺកើនឡើងចំនួន ២០៦ គម្រោងស្មើនឹង ៨៨% ខណៈទំហំទុនវិនិយោគមានប្រមាណ ៦,៧ ពាន់លានដុល្លារអាមេរិក គឺកើនឡើងប្រមាណ ៣ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៨៤ % បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ ២០២៤ ។

ជាការកត់សម្គាល់ ត្រឹមរយៈពេល ៧ ខែនៃឆ្នាំ ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ២៦ គម្រោង៕



ពេញ១ខែកក្កដា កម្ពុជាទាក់ទាញគម្រោងវិនិយោគ ៦៧ ក្នុងទំហំទុន ៩៤៤លានដុល្លារអាម៉េរិក