Close

នគរបាលថៃ បញ្ជូនសំណុំរឿងបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ទៅអយ្យការ

ដោយ៖ Chhan Sreyka ​​ | 22 ម៉ោងមុន ព័ត៌មានអន្តរជាតិ
នគរបាលថៃ បញ្ជូនសំណុំរឿងបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ទៅអយ្យការ នគរបាលថៃ បញ្ជូនសំណុំរឿងបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ទៅអយ្យការ

បាងកក៖ នគរបាលស៊ើបអង្កេតបទឧក្រិដ្ឋបច្ចេកវិទ្យាថៃ នៅថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងការបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn Shinawatra និង សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ការិយាល័យអយ្យការអមសាលាដំបូង (OAG)។ នេះ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍

ប្រភពដដែលបន្តថា បច្ចុប្បន្ន ព្រះរាជអាជ្ញាកំពុងពិចារណាលើការស្នើសុំដីកាចាប់ខ្លួនពីអង្គការ Interpol។

ឧត្តមសេនីយ៍ទោ Siriwat Deepor មេបញ្ជាការនាយកដ្ឋានស៊ើបអង្កេតបទឧក្រិដ្ឋបច្ចេកវិទ្យា បានដាក់សំណុំរឿងចំនួន ៥០ ទំព័រ នៅការិយាល័យ OAG ក្នុងទីក្រុងបាងកក កាលពីព្រឹកថ្ងៃចន្ទ។ សំណុំរឿងនេះត្រូវបានកសាងឡើងដោយផ្អែកលើពាក្យបណ្ដឹងពីលោក Somkid Chueakong អនុលេខាធិការរងនាយករដ្ឋមន្ត្រី ដែលបានស្នើសុំឱ្យមានចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ “Samdech Hun Sen of Cambodia”។

នគរបាលថៃបញ្ជូនសំណុំរឿងបែកធ្លាយការសន្ទនាតាមទូរស័ព្ទរវាង លោកស្រី Paetongtarn និងសម្តេចតេជោ ហ៊ុន សែន ទៅអយ្យការ

ដើមបណ្ដឹងបានចោទប្រកាន់អ្នកប្រើប្រាស់គណនីខាងលើថា បានគំរាមកំហែងដល់សន្តិសុខជាតិ និងបទល្មើសព្រហ្មទណ្ឌផ្សេងទៀត ដោយបានបញ្ចេញសំឡេងថតការសន្ទនាតាមទូរស័ព្ទរយៈពេល ១៧ នាទី រវាងលោកស្រី Paetongtarn និងសម្ដេចតេជោ ហ៊ុន សែន។

ឧត្តមសេនីយ៍ទោ Siriwat បានថ្លែងថា ករណីនេះទាក់ទងនឹងបទល្មើសដែលកើតឡើងនៅក្រៅប្រទេស ដូច្នេះវាស្ថិតនៅក្រោមការទទួលខុសត្រូវផ្ទាល់របស់ព្រះរាជអាជ្ញា។ លោកបានបញ្ជាក់ថា អ្នកជាប់ចោទគឺជាអ្នកគ្រប់គ្រងគណនីហ្វេសប៊ុកនោះ ប៉ុន្តែលោកបានបដិសេធមិននិយាយថា តើសម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងចំណោមអ្នកជាប់ចោទដែរឬទេ។

លោក Sakkasem Nisaiyok អ្នកនាំពាក្យ OAG បានថ្លែងថា ព្រះរាជអាជ្ញានឹងសម្រេចថា តើករណីនេះមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជូនទៅតុលាការដែរឬទេ។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ សំណុំរឿងនឹងត្រូវបានបញ្ជូនទៅតុលាការព្រហ្មទណ្ឌ ហើយប្រសិនបើជនជាប់ចោទមិនបង្ហាញខ្លួន មន្ត្រីថៃនឹងស្នើសុំដីកាចាប់ខ្លួនពីអង្គការ Interpol៕

https://www.bangkokpost.com/thailand/politics/3068732/police-send-hun-sens-leaked-phone-call-case-to-prosecutors-interpol-notice-possible?fbclid=IwY2xjawLhsXFleHRuA2FlbQIxMABicmlkETFWdUJRMWw3Uk9VR0tSbmE1AR4tNjXRn8YkrRTVxp2Mn8of2ZkNsVMi_ViXhZxhHv3jt-EhSvMsx7O1n3u3pg_aem_ej1ONNiuZ2FLUIxc_CavZA#google_vignette