Close

លោក Trump អះអាងថា អ៊ីស្រាអែល និងអ៊ីរ៉ង់យល់លើបទឈប់បាញ់

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump អះអាងថា អ៊ីស្រាអែល និងអ៊ីរ៉ង់យល់លើបទឈប់បាញ់ លោក Trump អះអាងថា អ៊ីស្រាអែល និងអ៊ីរ៉ង់យល់លើបទឈប់បាញ់

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែលបានយល់ព្រមលើបទឈប់បាញ់ “ពេញលេញ ” ដែលនឹងចូលជាធរមានខាងមុខនេះ។

ការប្រកាសរបស់លោក Trump ធ្វើឡើងកាលពីថ្ងៃចន្ទ និងបានកើតឡើងភ្លាមៗបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់ទៅលើមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតា របស់ខ្លួន។

លោក Trump អះអាងថា អ៊ីស្រាអែល និងអ៊ីរ៉ង់យល់លើបទឈប់បាញ់

ទោះជាយ៉ាងណាទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់មិនបានបញ្ជាក់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ននេះនៅឡើយទេ។

សេចក្តីថ្លែងការណ៍របស់លោក Trump បានលើកឡើងថា អ៊ីរ៉ង់នឹងបញ្ឈប់ការបាញ់ប្រហារទៅលើអ៊ីស្រាអែលជាច្រើនម៉ោង មុនពេលយោធាអ៊ីស្រាអែលបញ្ចប់ប្រតិបត្តិការរបស់ខ្លួន។

សេចក្តីរាយការណ៍ពីទីក្រុង Tehranរបស់ លោក Tohid Asadi អ្នកយកព័ត៌មានឱ្យទូរទស្សន៍ Al Jazeera បានកត់សម្គាល់ថាមិនមានការបញ្ជាក់ជាផ្លូវការអំពីកិច្ចព្រមព្រៀងនេះនៅឡើយទេ បន្ទាប់ពីការប្រកាសរបស់លោក Trump ។

លោក Asadi បាននិយាយថា នៅក្នុងប្រទេសអ៊ីរ៉ង់ យើងបានឮសំឡេងនៃការផ្ទុះទាក់ទងនឹងការស្ទាក់ចាប់ និងការធ្វើឱ្យសកម្មនៃប្រព័ន្ធការពារដែនអាកាសនៅទីនេះទូទាំងរាជធានីនៅឡើយទេ៕

https://www.aljazeera.com/news/2025/6/23/trump-claims-ceasefire-reached-between-israel-and-iran