លោក Trump ថាពិបាកខ្លាំងណាស់ ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយ លោក Xi
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា វាជា “ការលំបាកខ្លាំងណាស់” ដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយសមភាគីរបស់លោក គឺលោកប្រធានាធិបតីចិន Xi Jinping នៅពេលដែលសេតវិមានបាននិងកំពុងស្នើឱ្យមេដឹកនាំទាំងពីរអាចពិភាក្សាគ្នាក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងពាណិជ្ជកម្មកើនឡើង។
ទាក់ទិននឹងបញ្ហានេះ លោក Scott Bessent រដ្ឋមន្ត្រីររតនាគារសហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចចរចាពាណិជ្ជកម្មត្រូវបាន «ជាប់គាំងបន្តិច» ហើយមេដឹកនាំនៃប្រទេសទាំងពីរទំនងជាត្រូវការថ្លឹងថ្លែងជាមុនសិន។ទោះជាយ៉ាងណា កាលពីថ្ងៃច័ន្ទ មន្ត្រីជាន់ខ្ពស់នៃសេតវិមាន បានប្រាប់សារព័ត៌មាន CNBC ថាលោក Trump និងលោក Xi ទំនងជានិយាយនៅសប្តាហ៍នេះ។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន ថា «ខ្ញុំចូលចិត្តប្រធានាធិបតីចិន លោក XI ប៉ុន្តែលោកមានភាពរឹងរុស និងពិបាកដោះស្រាយជាទីបំផុត»។
ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបាននៅក្នុងប្រទេសស្វីសកាលពីថ្ងៃទី ១២ខែឧសភា។ កិច្ចព្រមព្រៀងនេះរួមមានការផ្អាករយៈពេល ៩០ ថ្ងៃចំពោះពន្ធគយភ ក៏ដូចជាការលុបចោលនូវវិធានការតបតពាណិជ្ជកម្ម ដោយប្រទេសចិនប្រឆាំងនឹងសហរដ្ឋអាមេរិកដែលបានដាក់តាំងពីដើមខែមេសា។
ចិនមិនបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញសត្វកម្រឡើយ ផ្ទុយពីការរំពឹងទុករបស់ក្រុងវ៉ាស៊ីនតោន។ ទីក្រុងប៉េកាំងក៏បានរិះគន់សហរដ្ឋអាមេរិកផងដែរចំពោះការឆ្ពោះទៅមុខលើកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់លទ្ធភាពទទួលបានបច្ចេកវិទ្យាទំនើបរបស់ចិន។ កាលពីសប្តាហ៍មុន រដ្ឋបាល របស់លោកTrump ក៏បានប្រកាសថាខ្លួននឹងចាប់ផ្តើមដកទិដ្ឋាការសម្រាប់និស្សិតចិន។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន លោក David Perdue កាលពីថ្ងៃអង្គារថា ខ្សែរនៃ “វិធានការអវិជ្ជមាន” ថ្មីៗរបស់រដ្ឋបាល Trump គឺផ្អែកលើ “ហេតុផលគ្មានមូលដ្ឋាន” និងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន៕
https://www.cnbc.com/2025/06/04/trump-says-extremely-hard-to-make-a-deal-with-china-president-xi-.html