Close

ផ្លូវជាតិលេខ ៤៨ នឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
ផ្លូវជាតិលេខ ៤៨ នឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ផ្លូវជាតិលេខ ៤៨ នឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៩៧,៣៧% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។ នេះ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋានកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រ ចាប់ផ្តើមនៅត្រង់បំបែកផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៧ ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារ៕

ផ្លូវជាតិលេខ៤៨ នឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា
ផ្លូវជាតិលេខ៤៨ នឹងបញ្ចប់ការងារសាងសង់នៅក្នុងខែមិថុនា