Close

Tottenham Spurs ក្លាយជាម្ចាស់ជើងឯក Europa League ខណៈ Son Heung-min ស្គាល់រស់ជាតិពានលើកដំបូងជាមួយក្លិប

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន កីឡា
Tottenham Spurs ក្លាយជាម្ចាស់ជើងឯក Europa League ខណៈ Son Heung-min ស្គាល់រស់ជាតិពានលើកដំបូងជាមួយក្លិប Tottenham Spurs ក្លាយជាម្ចាស់ជើងឯក Europa League ខណៈ Son Heung-min ស្គាល់រស់ជាតិពានលើកដំបូងជាមួយក្លិប

គ្រាប់បាល់មួយគ្រាប់របស់កីឡាករអេស្ប៉ាញ Brennan Johnson បានជួយឱ្យ ក្រុមមាន់ខ្នាយមាស Tottenham យកឈ្នះ ក្រុមបិសាចក្រហម Man Utd ក្នុងលទ្ធផល ១-0 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ខណៈនេះក៏ជាការឈ្នះពានលើកដំបូងផងដែរ របស់កីឡាករឆ្នើមអាស៊ី Son Heung-min ក្រោយរួមរស់ទីនោះអស់រយៈពេល ១០ឆ្នាំ។

Tottenham បានឈ្នះពាននេះ ដោយសារការស៊ុតបាល់បញ្ចូលទីតែមួយគ្រាប់របស់ពួកគេ ក្នុងការប្រកួតដែលគ្រប់គ្រងបាល់ត្រឹមតែ ២៧ភាគរយ និងប៉ះបាល់សរុបចំនួន ១១៥ជើងប៉ុណ្ណោះ។ ទាំងនេះគឺជាតួលេខទាបបំផុត សម្រាប់ការវគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុប ក្នុងរយៈពេល ១៥ឆ្នាំ។ មែនទែនទៅ នេះ ជាការឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេលជាង ១៧ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ២០០៨ មក។

Tottenham Spurs ក្លាយជាម្ចាស់ជើងឯក Europa League ខណៈ Son Heung-min ស្គាល់រស់ជាតិពានលើកដំបូងជាមួយក្លិប

ការបរាជ័យនេះ គឺជារឿងដ៏ជូរចត់ សម្រាប់ Man Utd ព្រោះនេះ ក៏ជាការបរាជ័យតែមួយគត់របស់ពួកគេ ក្នុងពានរង្វាន់អឺរ៉ុប រដូវកាលនេះ។ បើធៀបនឹងការចាញ់ទាំងបីទល់នឹង Tottenham ក្នុងរដូវកាលនេះ Man Utd ធ្វើបានល្អជាងលើកនេះ។ រដូវកាលក្រោយ Man Utd នឹងមិនមានកៅអីលេងក្នុងពានរង្វាន់អឺរ៉ុបទេ។

តាមរយៈជ័យជំនះនេះ បានធ្វើឲ្យតារាឆ្នើមដែលមកពីតំបន់អាស៊ី កីឡាករ Son Heung-min បានបញ្ចប់ភាពរាំងស្ងួតក្នុងការឈ្នះពាន ដោយនេះជាពានទីមួយរបស់គេ ជាមួយក្លិបមាន់ខ្នាយមាស បន្ទាប់ពីចូលរួមជាមួយក្លិបក្នុងឆ្នាំ២០១៥។ គិតមកទល់ពេលនេះ Son ស៊ុតបញ្ជូលទីសរុបចំនួន ១២៧គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៣៣ប្រកួត៕

Tottenham Spurs ក្លាយជាម្ចាស់ជើងឯក Europa League ខណៈ Son Heung-min ស្គាល់រស់ជាតិពានលើកដំបូងជាមួយក្លិប