Close

ក្រុមហ៊ុន Royal Railway បញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:26 am ព័ត៌មានជាតិ
ក្រុមហ៊ុន Royal Railway បញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន ក្រុមហ៊ុន Royal Railway បញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន

ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន ខណៈ រថភ្លើងដឹកទំនិញទាំងនេះត្រូវបានដឹកមកដោយកប៉ាល់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមដំណើរការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗ ដើម្បីធានាបាននូវស្តង់ដារខ្ពស់បំផុត មុនពេលដាក់អោយដំណើរការអាជីវកម្មជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ក្រុមហ៊ុន បញ្ជាក់ថា ការវិនិយោគលើរថភ្លើងដឹកទំនិញទាំងនេះនេះបង្ហាញពីភាពខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ក្នុងការពង្រឹងសមត្ថភាពដឹកជញ្ជូន និងកែលម្អគុណភាពសេវាកម្មឱ្យកាន់តែមានប្រសិទ្ធភាពកាន់តែខ្ពស់។

ក្រុមហ៊ុន Royal Railway បញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន

រថភ្លើងដឹកទំនិញទាំងនេះជា ប្រភេទ Flat Top Wagon ត្រូវបានរចនាឡើងដោយមានលក្ខណៈពិសេសសម្រាប់ដឹកទំនិញប្រភេទចម្រុះមិនថាជាប្រភេទទូកុងទ័ន័រ ទំនិញដាក់ផ្ទាល់លើទូរថភ្លើង ឬស៊ីទែនប្រេងសាំង ហ្គាស ខ្សាច់ និងទំនិញផ្សេងៗទៀត។

ជាមួយគ្នានេះ ក្រុមហ៊ុនRoyal Railway Cambodia បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាដៃគូសហការ និងកិច្ចសហប្រតិបត្តិការដែលតែងតែជឿជាក់គាំទ្រសេវាកម្មរបស់ខ្លួន ។ ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មអោយកាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕


ក្រុមហ៊ុន Royal Railway បញ្ជាទិញ រថភ្លើងដឹកទំនិញចំនួន ១៥គ្រឿងទៀតពីប្រទេសចិន