Close

ប្រាប់តគ្នាផង! រាជធានីភ្នំពេញ និងខេត្តចំនួន ៣ នឹងបញ្ជាំងស្លាយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់ Arkadag

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន កីឡា
ប្រាប់តគ្នាផង! រាជធានីភ្នំពេញ និងខេត្តចំនួន ៣ នឹងបញ្ជាំងស្លាយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់ Arkadag ប្រាប់តគ្នាផង! រាជធានីភ្នំពេញ និងខេត្តចំនួន ៣ នឹងបញ្ជាំងស្លាយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់ Arkadag

ដើម្បីចូលរួមគាំទ្រដល់ក្រុមកីឡាបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងឲ្យកម្ពុជា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ AFC Challenge League
ជាមួយនឹងក្រុមបាត់ទាត់ Arkadag របស់ប្រទេសតួកម៉េនីស្ថាន នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៧ :០០នាទីយប់ នាពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ និងខេត្តចំណួន៣ ដែលរួមមាន ស្វាយរៀង ពោធិសាត់ និងកំពង់ចាម បានរៀបចំឱ្យមានការបញ្ជាំងស្លាយខ្នាតធំ នៅតាមបរិវេណមួយចំនួនក្នុងភូមិសាស្រ្តផ្សេងៗគ្នា។

ប្រាប់តគ្នាផង! រាជធានីភ្នំពេញ និងខេត្តចំនួន៣ នឹងបញ្ជាំងស្លាយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់ Arkadag

១.រាជធានីភ្នំពេញ
សម្រាប់បងប្អូនរាជធានីភ្នំពេញ ដែលអត់មានសំបុត្រ អាចមកទស្សនាការប្រកួតជុំគ្នាបាន តាមរយៈការផ្សាយផ្ទាល់ លើផ្ទាំង LED នៅសួនវឌ្ឍនៈកាពីតាលឡាយហ្វ៍ស្តាយផាក។

២.ខេត្តស្វាយរៀង៖
រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសថា ក្រោមការចង្អុរបង្ហាញរបស់ ឯកឧត្ត ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានរៀបចំបញ្ជាំងស្លាយ ពីការប្រកួតក្រុមជម្រើសជាតិនារីកម្ពុជា ទល់នឹងឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រ AFF Women’s Cup 2024 ម៉ោង៧:៣០យប់នេះ ចំនួន ៣ទីតាំង រួមមាន LED សួនច្បារមាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទូរទស្សន៍LED ខាងមុខសណ្ឋាគារវ៉ៃគោ និងទូរទស្សន៍LED រង្វង់មូលនាគព័ន្ធផ្លូវជាតិលេខ១។

៣.ខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម​ ឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម​ នឹងរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍LED ខ្នាតធំ នៅទីតាំង​ លើសួនច្បារ មុខសាលាខេត្តកំពង់ចាម ។​

៤.ខេត្តពោធិ៍សាត់
រដ្ឋបាលខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងរៀបចំឲ្យមានការផ្សាយបន្តផ្ទាល់តាមរយៈទូរទស្សន៍ LED ខ្នាតធំ នៅទីតាំង លើសួនច្បារមុខសាលាខេត្តពោធិ៍សាត់។

ដូច្នេះ សូមគោរពអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រហ៊ោ ជុំគ្នាឲ្យបានច្រើនកុះករ ដើម្បីផ្ដល់កម្លាំងចិត្តដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយ ដែលឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្រ្ត សម្រាប់ក្លិប ក៏ដូចជាបាល់ទាត់កម្ពុជា៕

ប្រាប់តគ្នាផង! រាជធានីភ្នំពេញ និងខេត្តចំនួន៣ នឹងបញ្ជាំងស្លាយការប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់ក្រុមព្រះខ័នរាជស្វាយរៀង ទល់ Arkadag

អត្ថបទទាក់ទង