Close

លោក Trump ចោទលោក Zelensky ចំពោះការបដិសេធការគ្រប់គ្រងរបស់រុស្ស៊ីនៅលើតំបន់ Crimea

ដោយ៖ Chhan Sreyka ​​ | 10 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump ចោទលោក Zelensky ចំពោះការបដិសេធការគ្រប់គ្រងរបស់រុស្ស៊ីនៅលើតំបន់ Crimea លោក Trump ចោទលោក Zelensky ចំពោះការបដិសេធការគ្រប់គ្រងរបស់រុស្ស៊ីនៅលើតំបន់ Crimea

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចោទលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ពីបទបង្កភាពអន្តរាយដល់ការចរចាសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន។

ការចោទនេះធ្វើឡើង​បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ទីក្រុង Kyiv នឹងមិនទទួលស្គាល់លើការគ្រប់គ្រងរបស់ប្រទេសរុស្ស៊ីលើតំបន់ Crimea នោះទេ។

សរសេរនៅលើបណ្តាញសង្គម Truth Social លោក Trump បានអះអាងថា កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមកាន់តែគៀកមកដល់ ប៉ុន្តែ ការបដិសេធរបស់ លោកZelensky ក្នុងការទទួលយកលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក «នឹងមិនធ្វើអ្វីក្រៅពីការអូសបន្លាយ» ជម្លោះនោះទេ។

លោក Trump ចោទលោក Zelensky ចំពោះការបដិសេធការគ្រប់គ្រងរបស់រុស្ស៊ីនៅលើតំបន់ Crimea

ជាមួយគ្នានេះ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បានដាក់ចេញនូវចក្ខុវិស័យរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងមួយ ដោយចង់បង្កកខ្សែព្រំដែន។

លោក Vance បាននិយាយថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ីនឹងត្រូវបោះបង់ទឹកដីមួយចំនួនដែលពួកគេជាម្ចាស់បច្ចុប្បន្ន។

យ៉ាងនេះក្តី ប្រទេសអ៊ុយក្រែនបាននិយាយជាយូរមកហើយថាខ្លួននឹងមិនបោះបង់ Crimea ដែលជាឧបទ្វីបភាគខាងត្បូងដែលប្រទេសរុស្ស៊ីបញ្ចូលដោយខុសច្បាប់ក្នុងឆ្នាំ ២០១៤ឡើយ៕
https://www.bbc.com/news/articles/c78jx68d922o