Close

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ

ដោយ៖ Chhan Sreyka ​​ | 14 ម៉ោងមុន កីឡា
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ

នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលមកដល់ ស្របពេលដែល សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានលើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូអប់រំកាយ និងកីឡា និងលោកគ្រូអ្នកគ្រូកីឡាទាញព្រ័ត្រ ដែលទទួលបានការបណ្តុះបណ្តាលដោយសហព័ន្ធ ចូលរួមបង្កើតល្បែងកីឡាទាញព្រ័ត្រ នៅតាមសាលារៀន និងវត្តអារាម ដើម្បីជាការចូលរួមបំផុសអភិវឌ្ឍ និងអភិរក្សល្បែងកីឡាទាញព្រ័ត្រ ក្នុងគោលដៅជំរុញឱ្យមានការចូលរួមពីសាធារណៈជនគ្រប់ស្រទាប់វណ្ណៈឱ្យមានកាន់តែច្រើនគាំទ្រដល់កីឡាអត្តសញ្ញាណជាតិរបស់ខ្មែរ។

លោក ចាប រតនា អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ សហព័ន្ធកីឡាទាញព្រ័ត្រ មានផែនការ អភិរក្សនិងអភិវឌ្ឍល្បែងកីឡាទាញព្រ័ត្រ ដោយគ្រោងរៀបចំការប្រកួតធំៗចំនួន៣កម្រិត ក្នុងនោះមានកម្រិត បឋមសិក្សា មធ្យមសិក្សា និងកម្រិត ឧត្តមសិក្សា ជាការបំផុសនិងចម្រាញ់បានធនធានកីឡាករកីឡាការិនីល្អៗ ត្រៀមចូលរួមការប្រកួតអន្តរជាតិ ។

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ

អគ្គលេខាធិការ រូបនេះ បានបន្ថែមថា សម្រាប់ទិសដៅចូលរួមការប្រកួតក្រៅប្រទេសវិញ សហព័ន្ធក៏មានគ្រោងចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួនពីរដែរ ក្នុងឆ្នាំ២០២៥នេះ គឺព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំដែលរៀបចំដោយប្រទេសម៉ាឡេស៊ី និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះចុងឆ្នាំ២០២៥ខាងមុខនេះ ។ចំពោះវិញវិញ្ញាសា ដែលកំពុងសម្រិតសម្រាំងជ្រើសរើសតាមរយៈការរៀបចំជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ មាន២វិញ្ញាសា រួមមានវិញ្ញាសា ៨នាក់បុរសនិងនារី និងវិញ្ញាសា៤នាក់បុរស និងនារី។

គួរបញ្ជាក់ថា នេះជាឆ្នាំទី១០ហើយ ដែលល្បែងកីឡាទាញព្រ័ត្ររបស់កម្ពុជា ត្រូវបានចុះទៅក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី ដោយគណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៕

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ