
សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ត្រៀមដាក់បញ្ជូលប្រភេទកីឡារបស់ខ្លួន នៅសាលារៀន និងវត្តអារាម ក្នុងពិធីចូលឆ្នាំខ្មែរ
នៅសល់តែមួយសប្ដាហ៍ទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងចូលមកដល់ ស្របពេលដែល សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានលើកទឹកចិត្តឱ្យលោកគ្រូអ្នកគ្រូអប់រំកាយ និងកីឡា និងលោកគ្រូអ្នកគ្រូកីឡាទាញព្រ័ត្រ ដែលទទួលបានការបណ្តុះបណ្តាលដោយសហព័ន្ធ ចូលរួមបង្កើតល្បែងកីឡាទាញព្រ័ត្រ