លោក Zelenskyy ជួបជាមួយប្រធានាធិបតីហ្វាំងឡង់ បន្ទាប់ពីកិច្ចពិភាក្សា រវាងលោក Trump និងលោក Putin
ទីក្រុង Helsinki៖ ប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy កំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ ដើម្បីជួបជាមួយថ្នាក់ដឹកនាំកំពូលនៅទីក្រុង Helsinki ដើម្បីពិភាក្សាពីការការពារទីក្រុង Kyiv ប្រឆាំងនឹងការឈ្លានពានពេញលេញរបស់ប្រទេសរុស្ស៊ី។
លោក Zelenskyy កាលពីថ្ងៃអង្គារ បានឱ្យដឹងថាថា «សភាពអឺរ៉ុបត្រូវតែនៅតុចរចា ហើយអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងសន្តិសុខរបស់អឺរ៉ុបគួរតែត្រូវបានសម្រេចចិត្តរួមគ្នាជាមួយអឺរ៉ុប»។ ការលើកឡើរបស់លោក Zelenskyy បន្ទាប់ពីការហៅទូរស័ព្ទរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងសមភាគីរុស្ស៊ីរបស់លោកគឺលោក Vladimir Putin ជជែកពីការបញ្ចប់សង្គ្រាម និងអនាគតរបស់ប្រទេសអ៊ុយក្រែន ដោយមិនមានការចូលពីទីក្រុង Kyiv ឬអឺរ៉ុប។
ដោយឡែក នៅក្នុងកិច្ចប្រជុំរបស់ លោក Zelenskyy នៅថ្ងៃពុធជាមួយប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb នៅក្នុងទីក្រុង Helsinki លោក Zelenskyy និងលោក Stubb បានពិភាក្សាអំពីការគាំទ្ររបស់ប្រទេសហ្វាំងឡង់សម្រាប់អ៊ុយក្រែន និងជំហានដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីហ្វាំងឡង់។
បើតាមប្រភពដដែល រដ្ឋមន្ត្រីហិរញ្ញវត្ថុ ការពារជាតិ និងការបរទេសហ្វាំងឡង់ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរ។ លោក Zelenskyy ក៏នឹងជួបជាមួយនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo និងក្រុមហ៊ុននៅក្នុងឧស្សាហកម្មការពារជាតិផងដែរ។
កាលពីសប្តាហ៍មុន ប្រទេសហ្វាំងឡង់ ដែលមានព្រំដែនជាប់នឹងរុស្ស៊ី បានប្រកាសថា ខ្លួននឹងផ្តល់កញ្ចប់ជំនួយយោធាថ្មីចំនួន ២០០ លានអឺរ៉ូដល់អ៊ុយក្រែនបន្ថែមទៀត ៕
https://www.politico.eu/article/volodymyr-zelenskyy-kyiv-europe-phone-call-russia-finland/