Close

ក្រុមហ៊ុន Tik Tok ចូលរួមលើកកម្ពស់អប់រំ STEM, និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Tik Tok ចូលរួមលើកកម្ពស់អប់រំ STEM, និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា ក្រុមហ៊ុន Tik Tok ចូលរួមលើកកម្ពស់អប់រំ STEM, និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន TikTok បានពិភាក្សាអំពីកិច្ចសហការក្នុងការប្រើប្រាស់បណ្តាញសង្គម TikTok ដើម្បីលើកកម្ពស់ការអប់រំ STEM, គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម, និងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតមាតិកាអប់រំ ជាពិសេសពាក់ព័ន្ធនឹងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គណៈប្រតិភូក្រុមហ៊ុន TikTok បានលើកឡើងពីគំនិតផ្តួចផ្តើមមាតិការបស់ខ្លួន ដូចជា STEM Feed និងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោក តាមរយៈការបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។

ក្រុមហ៊ុន Tik Tok ចូលរួមលើកកម្ពស់អប់រំ STEM, និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា

តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្វាគមន៍គំនិតផ្តួចផ្តើមរបស់ TikTok និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពដំណើរការ TikTok Shop ដែលជាថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-commerce platform) របស់ខ្លួន នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ ព្រមទាំងបណ្តុះបណ្តាលសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការប្រើប្រាស់បណ្តាញសង្គមដ៏មានប្រជាប្រិយភាពនេះ ដើម្បីកសាងម៉ាកយីហោ (Branding) និងពង្រីកទីផ្សារលក់ផលិតផលរបស់ខ្លួន៕

ក្រុមហ៊ុន Tik Tok ចូលរួមលើកកម្ពស់អប់រំ STEM, និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា