Close

ប្រទះឃើញកូនផ្សោតកើតថ្មីទី៤ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 8:21 am ព័ត៌មានជាតិ
ប្រទះឃើញកូនផ្សោតកើតថ្មីទី៤ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ប្រទះឃើញកូនផ្សោតកើតថ្មីទី៤ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ

ក្រចេះ៖​ កូនផ្សោតទើបកើតថ្មីមួយក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាល ជលផលនិងអង្គការ WWF វេលាម៉ោង១០:៣០នាទីរសៀល នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៧ក្បាល ផ្សេងទៀត។ គួរបញ្ជាក់ថា នេះគឺជាកូនផ្សោតទី៤ហើយ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្មាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។

ទន្ទឹមនេះ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ប្រទះឃើញកូនផ្សោតកើតថ្មីទី៤
នៅចន្លោះអន្លង់កាំពី-ជ្រោយបន្ទាយ