Close

អាជ្ញាធរខេត្តតាកែវ ជួយសង្រ្គោះដំណាំស្រូវប្រាំងប្រជាកសិករជាង ១ពាន់ហិកតា នៅស្រុកសំរោង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ ជួយសង្រ្គោះដំណាំស្រូវប្រាំងប្រជាកសិករជាង ១ពាន់ហិកតា នៅស្រុកសំរោង អាជ្ញាធរខេត្តតាកែវ ជួយសង្រ្គោះដំណាំស្រូវប្រាំងប្រជាកសិករជាង ១ពាន់ហិកតា នៅស្រុកសំរោង

តាកែវ៖ ដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករជាង ១ពាន់ហិកតា ស្ថិតនៅឃុំចំនួន២ក្នុងស្រុកសំរោង ខេត្តតាកែវដែលកំពុងរងការខ្វះខាតទឹកសង្រ្ញោះ ត្រូវបានអាជ្ញាធរខេត្តតាកែវ ជួយស្ដារប្រឡាយទឹកជាង ៤ពាន់ម៉ែត្រ ដើម្បីនាំទឹកពីប្រឡាយទឹកលេខ១៥ មកជួយសង្រ្គោះបានទាន់ពេលវេលា។

ក្នុងឱកាសដឹកនាំអាជ្ញាធរពាក់ព័ន្ធរដ្ឋបាលខេត្តតាកែវ ចុះពិនិត្យសកម្មភាពស្ដារប្រឡាយទឹករបស់ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ណែនាំដល់មន្ទីរធនធានទឹកខេត្ត ត្រូវពន្លឿនក្រុមការងារគ្រឿងចក្រ ស្ដារប្រឡាយទឹកនេះឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ព្រោះថា ការស្ដារប្រឡាយទឹកនាពេលនេះពិតជាមានសារសំខាន់ណាស់ ហើយក៏ជាមធ្យោបាយតែមួយគត់សម្រាប់នាំយកទឹក ចេញមកពីប្រឡាយទឹកលេខ១៥ មកជួយសង្រ្គោះដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ ជាង ១ពាន់ហិកតា ដែលកំពុងរងការខ្វះខាតទឹកឱ្យបានទាន់ពេលវេលា។

អាជ្ញាធរខេត្តតាកែវ ជួយសង្រ្គោះដំណាំស្រូវប្រាំងប្រជាកសិករជាង ១ពាន់ហិកតា នៅស្រុកសំរោង

លោក វ៉ី សំណាង អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាកសិករទាំងអស់ សូមស្ដាប់ការជូនដំណឹងរបស់អាជ្ញាធរពាក់ព័ន្ធអំពីបញ្ហាកង្វះទឹក ហើយកន្លងមកអាជ្ញាធរក៏ធ្លាប់បានជូនដំណឹងរួចមកហើយ ពាក់ព័ន្ធជាមួយប្រែប្រួលអាកាសធាតុដែលបណ្ដាលឱ្យតំបន់ខ្លះមានខ្វះខាតទឹក នារដូវប្រាំងឆ្នាំនេះ។ ដូច្នោះសំណូមពរដល់បងប្អូនប្រជាកសិករ សូមប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសគឺសូមបងប្អូនដែលប្រកបរបបរកសិកម្ម សូមធ្វើស្រែប្រាំងតែមួយលើកបានហើយ ប្រសិនមិនដូច្នោះទេ គឺនឹងប្រឈមមុខខ្វះទឹកជាក់ជាមិនខាន។

បើតាម លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានឱ្យដឹងថា ការស្ដារប្រឡាយទឹកនេះ មានប្រវែង ៤០០០ម៉ែត្រ ដោយធ្វើការស្ដារប្រឡាយទឹកលេខ៨៧ ដើម្បីនាំយកទឹកចេញមកប្រឡាយទឹកលេខ១៥ មកបូមជួយសង្រ្គោះដំណាំស្រូវរបស់ ដែលកំពុងរងផលប៉ះពាល់ដោយសារខ្វះខាតទឹក សរុបចំនួន ១៥១១ហិកតា ដែលមានបញ្ហាប្រឈមខ្លាំងត្រូវការទឹកសង្រ្គោះបន្ទាន់ ចំនួន ៦១០ហិកតា ក្នុងឃុំជើងគួន និងមានចំនួន ៥៥០ហិកតា ក្នុងឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ៕

អាជ្ញាធរខេត្តតាកែវ ជួយសង្រ្គោះដំណាំស្រូវប្រាំងប្រជាកសិករជាង ១ពាន់ហិកតា នៅស្រុកសំរោង

អត្ថបទទាក់ទង