Close

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀសត្រូវបានជួយសង្គ្រោះ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀសត្រូវបានជួយសង្គ្រោះ ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀសត្រូវបានជួយសង្គ្រោះ

សៀមរាប៖ គិតត្រឹមព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ស្រូវប្រាំងរបស់ប្រជាកសិករជាង ១.០០០ហិកតា ក្នុងសង្កាត់ចុងឃ្នៀស និងសង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានអាជ្ញាធរខេត្ដ កំពុងមមាញឹកក្នុងការបើកទឹកស្ទឹងសៀមរាប ដើម្បីជួយសង្គ្រោះ។

ការជួយសង្គ្រោះនេះ បន្ទាប់មានការណែនាំពី លោក ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប ដែលបានជំរុញឱ្យអាជ្ញាធរជំនាញសម្របសម្រួលជាមួយក្រុមហ៊ុនស្ថាបនាដងស្ទឹងសៀមរាប បើកទឹកជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករក្នុងសង្កាត់ខាងលើ។

ប្រជាកសិករ បានឱ្យដឹងថា ស្រូវស្រែប្រាំងរបស់ពួកគាត់នាឆ្នាំនេះ ប្រឈមនឹងស្វិតស្រពោន ហើយអាចបាត់បង់ទិន្នផលបើសិនជាគ្មានទឹកគ្រប់គ្រាន់។ ពួកគាត់ថា ការកង្វះទឹកធ្វើស្រែឆ្នាំនេះ ដោយសារស្ថានភាពទឹកទន្លេតិច ហើយទឹកស្ទឹងសៀមរាប ដែលជាប្រភពទឹកហូរធ្លាក់ចូលស្រែជារៀងរាល់ឆ្នាំក៏មានការខ្វះខាត ខណៈដែលស្ទឹងសៀមរាប កំពុងកែលម្អផង។ ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ បានបើកទឹកស្ទឹងសៀមរាប បូមដាក់ស្រែទៅតាមតម្រូវការជាបណ្ដើរៗហើយ។

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀសត្រូវបានជួយសង្គ្រោះ

ប្រភពដដែលបន្តថា ពួកគាត់ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរខេត្ដ និងមន្ទីរអង្គភាពពាក់ព័ន្ធ ដែលផ្ដល់ទឹកជួយសង្គ្រោះស្រូវរបស់គាត់បានចំពេល និងទាន់ពេលវេលា ដែលនេះបង្ហាញពីការយកចិត្ដទុកដាក់ដល់សុខទុក្ខរបស់ប្រជាកសិករពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាថ្នាក់។

ក្នុងឱកាសចុះពិនិត្យផលប៉ះពាល់ និងការសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅទីតាំងខាងលើ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក អុឹង គឹមលាង អភិបាលរងខេត្ត បានជម្រាបដល់ពលរដ្ឋអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការជួយសង្គ្រោះដំណាំស្រូវរបស់ពលរដ្ឋឱ្យអស់ពីលទ្ធភាព។ តែទោះយ៉ាងនេះក្តី ក្នុងនាមអាជ្ញាធរខេត្ត លោកក៏បានទទូចសុំដល់ពលរដ្ឋកុំធ្វើស្រែប្រាំងជាលើកទី២ ព្រោះស្ថានភាពទឹកមិនអំណោយផលនោះទេសម្រាប់ឆ្នាំនេះ។

សូមបញ្ជាក់ថា ទំហំដីស្រែប្រាំងក្នុងសង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស មានចំនួន១.៣៥៤ហិកតា ដែលប្រើប្រាស់ទឹកស្ទឹងសៀមរាប ក្នុងនោះសង្កាត់សៀមរាប មានចំនួន ១.០១០ហិកតា និងសង្កាត់ចុងឃ្នៀស មានចំនួន ៣៤៤ហិកតា៕

ស្រូវប្រាំងជាង ១.០០០ហិកតា របស់ប្រជាកសិករនៅសង្កាត់ចុងឃ្នៀសត្រូវបានជួយសង្គ្រោះ

អត្ថបទទាក់ទង