Close

កម្ពុជា និងឥណ្ឌូនេស៊ីចុះ MOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជា និងឥណ្ឌូនេស៊ីចុះ MOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ កម្ពុជា និងឥណ្ឌូនេស៊ីចុះ MOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា និង PT TAMAN WISATA CANDI BOROBUDUR, PRAMBANAN, DAN RAN RATU BOKO បាន ចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ) ។

ពិធីចុះហត្ថលេខាខាងលើនេះធ្វើឡើងនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ មានការចូលរួមពី លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី។

កម្ពុជា និងឥណ្ឌូនេស៊ីចុះMOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ

អនុស្សារណៈនេះធ្វើឡើងក្នុងគោលបំណង និងទិសដៅនៃអនុស្សរណៈនៃការយោគការយោគយល់គ្នានេះបង្កើតឡើង ដើម្បីសម្របសម្រួលលើកិច្ចសហការ រវាងសហភាគី ក្នុងមូលដ្ឋានមួយចំនួនដូចខាងក្រោម៖

១. ផ្តល់ការគោលការណ៍មូលដ្ឋានមួយ និងក្របខ័ណ្ឌមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ សហភាគី។

២.ទិសដៅនៃអនុស្សរណៈនៃការយោគយល់គ្នា គឺជំរុញការគ្រប់គ្រងបរិស្ថានទេសចរណ៍ឆ្លាតវ័យ និងប្រកបដោយនិរន្តរភាពនៅតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ (បួរូប៊ូឌូ និងតំបន់អង្គរ) ដោយផ្អែកលើគោលការណ៍ផ្តល់នូវផលប្រយោជន៍ស្មើគ្នា និងផលចំណេញទៅវិញទៅមក ស្របតាមភារកិច្ច មុខងារ និងសិទ្ធិអំណាចរបស់ភាគីទាំងពីរ ដើម្បីធានានូវការអនុវត្តមានភាពរលូននៃការទទួលខុសត្រូវរបស់ភាគីទាំងពីរ ក្រោមកម្មវិធីបេតិកភណ្ឌពិភពលោកជាបងប្អូន ដែលនឹងត្រូវអនុវត្តដោយភាពស្មោះត្រង់៕

កម្ពុជា និងឥណ្ឌូនេស៊ីចុះMOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ
កម្ពុជា និងឥណ្ឌូនេស៊ីចុះMOU លើកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានតំបន់អង្គរ និងបួរូប៊ូឌូ

អត្ថបទទាក់ទង