តោះ!មកមើលពីលទ្ធផលការប្រកួតពានរង្វាន់កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង ថ្ងៃទី១
(បាល់ទាត់)៖ ការប្រកួតពានរង្វាន់ កីឡាបាល់ទះសម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅវិមានពហុកីឡដ្ឋានជាតិ បានបញ្ចប់ថ្ងៃទីមួយហើយ ដោយមានការប្រកួតចំនួន៤គូ។
+លទ្ធផលការប្រកួត កាលពីថ្ងៃ ចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០២៤៖
– ក្លិបបាល់ទះអកសមុទ្រ ០-៣ ស្នងការខេត្តមណ្ឌលគីរី
-ក្លិបបាល់ទះលោកតាឌីខេត្តព្រះវិហា ២-៣ ស្នងការខេត្តរតនគីរី
-ស្នងការខេត្តកែប ៣-១ ស្នងការខេត្តប៉ៃលិន
-ស្នងការខេត្តកំពង់ចាម ២-៣ ឬទ្ធីសែន ខេត្តកំពង់ឆ្នាំង ។
សម្រាប់ការប្រកួតក្នុងថ្ងៃទី១ គេសង្កេតឃើញថា មានតែការប្រកួតរវាង ក្លិបបាល់ទះអកសមុទ្រ និងស្នងការខេត្តមណ្ឌលគីរី ប៉ុណ្ណោះដែលមិនអាចតដៃគ្នាបាន ក្រៅពីនោះ សុទ្ធតែយកឈ្នះគ្នាទៅវិញទៅមក ហើយការប្រកួតពិតជាស្វិតស្វាញមែនទែន។
កាលវិភាគការប្រកួតនៅថ្ងៃ អង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤៖
– ស្នងការខេត្តបន្ទាយមានជ័យ ប៉ះ ស្នងការខេត្តស្វាយរៀង វេលាម៉ោង ១២ ថ្ងៃត្រង់
-ស្នងការខេត្តព្រៃវែង ប៉ះ ស្នងការរាជធានីភ្នំពេញ វេលាម៉ោង ២រសៀល
-ក្លិបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស (A) ប៉ះ ស្នងការខេត្តកណ្ដាល វេលាម៉ោង ៦រសៀល។
សម្រាប់ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៤ នេះ មានបេក្ខភាពសមាគម/ក្លិបចំនួន ៣១ក្រុម ដែលត្រូវបានបែងចែកជា ៨ពូល ដោយពូល A ដល់ពូល G មានចំនួន ៤ក្រុម និងពូល H មានចំនួន ៣ក្រុម។ ចំពោះក្រុមទទួលបានជើងឯក នឹងទទួលបានពានមួយ អមប្រាក់រង្វាន់ចំនួន ៥០លានរៀល។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង នេះ គឺជាការប្រកួត លើកទី៣ហើយ ដោយកាលពី រដូរកាលទី១ ឆ្នាំ២០២២ ម្ចាស់ជើងឯក គឺសមាគមកីឡាបាល់ទះវិសាខា B និងរដូលកាលទី២ ឆ្នាំ២០២៣ ម្ចាស់ជើងឯក គឺសមគមកីឡាបាល់ទះក្រសួងមហាផ្ទៃ B៕