Close

Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | 23 ម៉ោងមុន កីឡា
Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ

បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) អនុញ្ញាតឱ្យកីឡាករ Rafaelson ដែលមានឈ្មោះជាភាសាវៀតណាមថា Nguyen Xuan Son ពាក់អាវជម្រើសជាតិវៀតណាម លេងក្នុងពានរង្វាន់ AFF Cup 2024 ចាប់ពីថ្ងៃទី ២១ ខែធ្នូមក គ្រូបង្វឹក លោក Kim Sang-sik បានសម្រេចកោះហៅខ្សែប្រយុទ្ធដើមកំណើតប្រេស៊ីលរូបនេះ ចូលរួមក្នុងការប្រមូលផ្តុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិវៀតណាម។

ការកោះហៅរបស់លោក Kim Sang-sik បានធ្វើឲ្យ កីឡាករ Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ។ មែនទែនទៅ វៀតណាម ប្រើប្រាស់តែកីឡាករក្នុងស្រុកប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីលទ្ធផលមិនគប់ប្រសើរមួយរយៈពេលចុងក្រោយនេះ បានធ្វើឲ្យវៀតណាម ងាកមកប្រើប្រាស់វិថីសាស្រ្តដូចប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងកម្ពុជា ជាដើម ដោយនាំយកកីឡាករចូលសញ្ជាតិ។

Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ

ក្លឹប Nam Dinh របស់ Rafaelson នឹងប្រកួតចុងក្រោយនៃវគ្គចែកពូល AFC Champions League នៅថ្ងៃទី ៤ ខែធ្នូ បន្ទាប់មកទើបចូលទៅកាន់ជុំរុំហ្វឹកហាត់របស់វៀតណាម ប៉ុន្តែត្រូវរង់ចាំរហូតដល់ថ្ងៃទី ២០ ខែធ្នូ ដើម្បីបង្ហាញខ្លួនជាលើកដំបូង ស្របតាមបទប្បញ្ញត្តិរបស់ FIFA ស្តីពីរយៈពេលស្នាក់នៅ សម្រាប់កីឡាករដែលចូលសញ្ជាតិ។ ដូច្នេះ មានន័យថា Rafaelson នឹងអាចបង្ហាញខ្លួនក្នុងការប្រកួតជាមួយមីយ៉ាន់ម៉ា នៅកីឡដ្ឋាន Viet Tri នៅជុំចុងក្រោយ នៃវគ្គសន្សុំពិន្ទុក្នុងពូល B ។

សមត្ថភាបរបស់ Rafaelson ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ នៅក្នុង V-League ។ ខ្សែប្រយុទ្ធ ដែលកើតក្នុងឆ្នាំ ១៩៩៧រូបនេះ បានចំណាយពេលលេងបាល់ទាត់នៅវៀតណាម អស់រយៈពេល ៥ឆ្នាំ ដោយឈានដល់កម្រិតកំពូលក្នុងរដូវកាល 2023-24 ដោយស៊ុតបាន ៣១គ្រាប់ ក្នុងការបង្ហាញខ្លួន ២៦ប្រកួតក្នុង V-League និងបានបំបែកកំណត់ត្រាជាច្រើននៅទីនោះ។

Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ

ស្ទីលលេងរបស់គាត់ សមត្ថភាពក្នុងការប្រយុទ្ធមួយទល់នឹងមួយ និងការគ្រប់គ្រងបាល់ គឺជាគុណសម្បត្តិដែល Rafaelson ។ ក្រុមវៀតណាម បានខ្វះ “អ្នកប្រយុទ្ធ” ជាយូរយារណាស់មកហើយ ដែលពូកែការពារបាល់ ហើយអាចលេងបាល់វែង ដើម្បីរកគ្រាប់បាល់បាន។ ជាមួយនឹងកាយសម្បទាដ៏ល្អ Rafaelson គឺជាអ្វីគ្រប់យ៉ាង ដែលគ្រូបង្វឹក Kim Sang-sik ចង់បាន។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ក្រុមជម្រើសជាតិវៀតណាម ស្ថិតក្នុងពូល B ជាមួយ ឥណ្ឌូណេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឡាវ ខណៈកម្ពុជា ស្ថិតក្នុងពូល A ជាមួយ ក្រុមជម្រើសជាតិថៃ ម៉ាឡេស៊ី សិង្ហបុរី និងទីម័រខាងកើត៕

Rafaelson ក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិវៀតណាម ក្នុងរយៈពេល ១៥ឆ្នាំ