Close

FIFA កំពុងពិចារណាបង្កើនចំនួនក្រុមរហូតដល់ ៦៤ក្រុម នៅ World Cup 2030

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ កីឡា
FIFA កំពុងពិចារណាបង្កើនចំនួនក្រុមរហូតដល់ ៦៤ក្រុម នៅ World Cup 2030 FIFA កំពុងពិចារណាបង្កើនចំនួនក្រុមរហូតដល់ ៦៤ក្រុម នៅ World Cup 2030

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA កំពុងពិចារណាបង្កើនចំនួនក្រុម រហូតដល់ ៦៤ក្រុម ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត New York Times ។

ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ នឹងប្រារព្ធខួបលើកទី ១០០ឆ្នាំ នៃការបង្កើតពានរង្វាន់មួយនេះ ដូច្នេះ FIFA កំពុងពិចារណាបង្កើនចំនួនក្រុមដល់ ៦៤ សម្រាប់ការប្រកួតក្នុងឆ្នាំ២០២៣០ មុនពេលត្រលប់ទៅ ៤៨ ក្រុមវិញ នៅឆ្នាំ ២០២៤។ ប្រធាន FIFA លោក Gianni Infantino ចាប់អារម្មណ៍លើផែនការនេះ ប៉ុន្តែមានបញ្ហាជាច្រើនដែលគាត់ប្រឈមមុខ។

សំណើដើម្បីពង្រីកដល់ ៦៤ក្រុម ត្រូវបានធ្វើឡើង ដោយលោក Ignacio Alonso ប្រធានសហព័ន្ធបាល់ទាត់អ៊ុយរូហ្គាយ។ លោក Alonso បានអានសេចក្តីព្រាង ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រទេសម្ចាស់ផ្ទះ និង FIFA ។ ផែនការនេះ នឹងអនុញ្ញាតឱ្យប្រទេសទាំងបី នៅអាមេរិកខាងត្បូង ធ្វើជាម្ចាស់ផ្ទះការប្រកួតបន្ថែមទៀត ខណៈដែលចំនួនក្រុមនឹងកើនឡើង មានន័យថា ចំនួនការប្រកួតក៏នឹងកើនឡើង ផងដែរ។

FIFA កំពុងពិចារណាបង្កើនចំនួនក្រុមរហូតដល់ ៦៤ក្រុម នៅ World Cup 2030

យោងតាមកាសែត New York Times អ្នកផ្សេងទៀតនៅក្នុងកិច្ចប្រជុំបានស្ងៀមស្ងាត់ និងស្រឡាំងកាំង ជាសញ្ញាថា សំណើនេះ នឹងប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំង ។ ទោះជាយ៉ាងណាក៏ដោយ លោក Infantino បាននិយាយថា គំនិតនេះគឺគួរឱ្យចាប់អារម្មណ៍ និងត្រូវការការវិភាគបន្ថែម។ ដូច្នេះ FIFA នឹងសិក្សាពីលទ្ធភាព និងលើកយកបញ្ហានេះមកពិភាក្សានៅក្នុងកិច្ចប្រជុំលើកក្រោយ។

បញ្ហាគឺត្រង់ថា ប្រសិនបើការពង្រីកការប្រកួតបាល់ទាត់ពិភពលោក ដល់ ៦៤ក្រុម គឺថា វគ្គជម្រុះមួយចំនួននឹងគ្មានន័យ។ ជាឧទាហរណ៍ អាមេរិកខាងត្បូង បច្ចុប្បន្នមាន ៦.៥ កៅអី ក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ក្នុងចំណោមក្រុមចំនួន ១០។ ប្រសិនបើក្រុមត្រូវបានពង្រីក នោះប្រហែលបានចំនួន ៩កៅអី នៃក្រុមអាមេរិកខាងត្បូងចំនួន ១០។

ជាមួយគ្នានេះ ទ្វីអាស៊ី បច្ចុប្បន្ន មាន ៨.៥ កៅអី នៅ World Cup 2026 ។ ប្រសិនបើការប្រកួត World Cup ត្រូវបានពង្រីក នោះ AFC អាចបង្កើនចំនួនក្រុមចូលរួមដល់ប្រហែល ១២៕