Close

ធនាគារអ៊ីអនមានផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ធនាគារអ៊ីអនមានផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ធនាគារអ៊ីអនមានផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

ភ្នំពេញ៖ លោក Toshiya Shimakata ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯកទេស អ៊ីអន (ខេមបូឌា) ភីអិលស៊ីបានបង្ហាញ ពីវឌ្ឍនភាពប្រតិបត្តិការ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) នាពេលកន្លងមក និងបានលើកឡើងពីផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការបង្ហាញពីផែនការបែបនេះរបស់លោក Toshiya Shimakata ធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពេល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ
លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ធនាគារអ៊ីអនមានផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត

ក្នុងឱកាសនេះ លោក Toshiya Shimakata ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះសក្តានុពលនៃកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនរវាង កម្ពុជា-ជប៉ុន តាមរយៈប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ផងដែរ។

ក្នុងជំនួបនេះ លោកស្រី ទេសាភិបាល បានបញ្ជាក់ពីសារៈសំខាន់នៃការស្វែងយល់ឱ្យបានច្បាស់លាស់អំពីបទប្បញ្ញត្តិនានា មុននឹងដាក់ឱ្យដំណើរការផលិតផល ឬសេវាកម្មថ្មីណាមួយ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការពិភាក្សាគ្នាលម្អិតជាមួយមន្រ្តីជំនាញរបស់ ធនាគាជាតិនៃកម្ពុជា ដើម្បីធានាបានអនុលោមភាពពេញលេញ។

បន្ថែមលើនេះ លោកស្រីក៏បានរំលេចពីការចូលរួមរបស់ ធនាគារឯកទេស អ៊ីអន (ខេមបូឌា) ក្នុងសកម្មភាពសង្គមនាពេលកន្លងមក និងបានលើកទឹកចិត្តឱ្យបន្តចូលរួមកាន់តែច្រើនថែមទៀត ជាពិសេសកិច្ចសហការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕

ធនាគារអ៊ីអនមានផែនការពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត