Close

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ផ្តើមប្រមូលផលជាលើកដំបូងដោយលក់ចេញក្នុងតម្លៃ ៩៥០៛/គីឡូ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
«សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ផ្តើមប្រមូលផលជាលើកដំបូងដោយលក់ចេញក្នុងតម្លៃ ៩៥០៛/គីឡូ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ផ្តើមប្រមូលផលជាលើកដំបូងដោយលក់ចេញក្នុងតម្លៃ ៩៥០៛/គីឡូ

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវការអបអរសាទរចំពោះ «សហគមន៍កសិកម្មទំនើបស្រូវនាងអំ» ដែលបានចាប់ផ្តើមប្រមូលផលជាលើកដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត ៦០០ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥-៣តោន/ហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០៛/គីឡូ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា តម្លៃនេះចំណេញសមរម្យ ហើយខ្ពស់ជាងកាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ ទោះបីជាមិនបានខ្ពស់ដូចកាលពីឆ្នាំ២០២៣ ក៏ដោយ។

លោក ថ្លែងថា៖ «ខុសពីពេលដែលសមាជិកនីមួយៗនៅធ្វើរៀងៗខ្លួន សហគមន៍នឹងធ្វើការបែងចែកភាគលាភប្រាក់ចំណេញពីការលក់ស្រូវសើមមួយជំហានសិន តែសហគមន៍នឹងបន្តលក់ជា«អង្ករនាងអំ»បន្ថែមទៀត ហើយនឹងធ្វើការបែងចែកភាគលាភជាលើកទី២នៅពេលលក់អស់ផងដែរ»

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ»ផ្តើមប្រមូលផលជាលើកដំបូងដោយលក់ចេញក្នុងតម្លៃ ៩៥០៛/គីឡូ

បើតាម លោក ឃឹម ហ្វីណង់ សហគមន៍ក៏នឹងចាប់ផ្តើមធ្វើផលិតកម្មបន្លែ និងចម្ការផ្សេងៗទៀតដើម្បីបង្កើតប្រាក់ចំណូលបន្ថែមនៅរដូវប្រាំង ក្រោយពេលការច្រូតកាត់ស្រូវវស្សាត្រូវបានបញ្ចប់ ដែលជាសកម្មភាពថ្មី និងជាអ្វីដែលកសិករសមាជិកនីមួយៗមិនដែលធ្លាប់មានលទ្ធភាពអាចធ្វើបានឡើយ។

សហគមន៍កសិកម្មទំនើបស្រូវនាងអំ គឺជាសហគមន៍កសិកម្មទំនើបដំបូងគេដែលបង្កើតឡើង បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧ ប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦ កាលពីចុងឆ្នាំ២០២៣។ មានសមាជិកសរុប៦៧នាក់ សហគមន៍ទំនើបស្រូវនាងអំលាតសន្ធឹងលើផ្ទៃដី ៧២៨ហិកតា ក្នុងនោះ ៦៩៣ហិកតា ជាផ្ទៃដីដែលអាចធ្វើស្រូវបាន និង៣៥ហិកតា ជាដីរក្សាព្រៃ៕

«សហគមន៍កសិកម្មទំនើបស្រូវនាងអំ»ផ្តើមប្រមូលផលជាលើកដំបូងដោយលក់ចេញក្នុងតម្លៃ ៩៥០៛/គីឡូ