Close

គ្រូបង្វឹក Shin Tae-yong រក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការរិះគន់ពីអ្នកគាំទ្រឥណ្ឌូនេស៊ី

ដោយ៖ Chhan Sreyka ​​ | 8 ម៉ោងមុន កីឡា
គ្រូបង្វឹក Shin Tae-yong រក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការរិះគន់ពីអ្នកគាំទ្រឥណ្ឌូនេស៊ី គ្រូបង្វឹក Shin Tae-yong រក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការរិះគន់ពីអ្នកគាំទ្រឥណ្ឌូនេស៊ី

ស្ថិតក្រោមសម្ពាធ បន្ទាប់ពីការបរាជ័យក្រោមស្នាដៃ ក្រុមជម្រើសជាតិជប៉ុន ប៉ុន្តែគ្រូបង្វឹក Shin Tae-yong ក៏មើលឃើញថា នេះជាការលើកទឹកចិត្ត នៅពេលដែលឥណ្ឌូនេស៊ី ប៉ះ អារ៉ាប៊ីសាអូឌីត ក្នុងវគ្គជម្រុះ World Cup ឆ្នាំ 2026 នៅថ្ងៃនេះ។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នឹងបើកទ្វារកីឡដ្ឋាន Gelora Bung Karno ទទួលស្មាគមក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត នៅវេលាម៉ោង ៧៖០០នាទីយប់ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកានេះ។

កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឥណ្ឌូនេស៊ី បានចាញ់ ជប៉ុន ០-៤ នៅលើទឹកដីខ្លួនឯងនៅកីឡដ្ឋាន Gelora Bung Karno ដោយបន្តឈរនៅបាតតារាងនៃពូល C នៃជុំទី ៣ នៃវគ្គជម្រុះ World Cup 2026 ក្នុងតំបន់អាស៊ី។ ពួកគេមានបីពិន្ទុ បន្ទាប់ពីការប្រកួត ៥លើក មាន ៣ ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ៣ អារ៉ាប៊ីសាអូឌីត និងក្រុមចំណាត់ថ្នាក់លេខ៤ ចិន។

គ្រូបង្វឹក Shin Tae-yong រក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការរិះគន់ពីអ្នកគាំទ្រឥណ្ឌូនេស៊ី

យោងតាមទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី Antara គ្រូបង្វឹក Shin កំពុងក្លាយជាការផ្តោតអារម្មណ៍នៃការរិះគន់នៅក្នុងប្រទេសប្រជុំកោះនេះ។ លោកត្រូវបានគេនិយាយថា មានការលំបាកក្នុងការនាំយកកីឡាករល្អបំផុតរបស់គាត់ ប្រឆាំងនឹងគូប្រជែងខ្លាំង ខណៈពេលដែលគាត់មានកម្រិតនៅក្នុងយុទ្ធសាស្ត្រផងដែរ។ នេះបង្ខំឲ្យក្រុមជម្រើសជាតិ ត្រូវតែសម្រេចបានលទ្ធផលល្អ ទល់នឹង អារ៉ាប៊ីសាអូឌីត យប់នេះ ដើម្បីលូងចិត្តអ្នកគាំទ្រ។

ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បាននិយាយថា ការដឹកនាំក្រុមជម្រើសជាតិឥណ្ឌូនេស៊ី តែងតែទាក់ទាញការចាប់អារម្មណ៍ និងសម្ពាធជាច្រើន ប៉ុន្តែលោកតែងតែទទួលយកដោយស្ងប់ស្ងាត់។ គ្រូបង្វឹក Shin Tae-yong បាននិយាយថា៖ «ខ្ញុំមិនតែងតែឮពាក្យសរសើរទេ ពេលខ្លះខ្ញុំត្រូវតែឮការរិះគន់ បន្ទាប់ពីលទ្ធផលមិនល្អ ហើយទាំងនេះក៏ជារឿងដ៏ល្អ សម្រាប់ខ្ញុំ ក្នុងការវាយតម្លៃបញ្ហាដែលត្រូវដោះស្រាយ»។

ក្រោយមក Shin បានស្នើឱ្យអ្នកគាំទ្របន្តគាំទ្រក្រុមជម្រើសជាតិ។ លោកបានបញ្ជាក់ថា លោកនឹងព្យាយាមឱ្យអស់ពីសមត្ថភាព និងចូលរួមចំណែកក្នុងវិស័យបាល់ទាត់ឥណ្ឌូនេស៊ី។ គោលដៅរបស់ក្រុមគឺនៅតែចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ប៉ុន្តែនៅពេលដែលវាមិនបានសម្រេច វាក៏ជាមេរៀនមួយ ដើម្បីវាយតម្លៃឡើងវិញ បើទោះបីជាមានការរីកចម្រើនច្រើនក៏ដោយ។

ការបរាជ័យក្រោមស្នាដៃក្រុមជប៉ុនគឺឈឺចាប់ ប៉ុន្តែ Shin មានទំនុកចិត្តលើលទ្ធផលដ៏ល្អជាមួយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីស្មើ ១-១ ក្នុងជើងទី១ នៅក្រៅដី។ ត្រងចំណុចនេះ លោកបាននិយាយថា ៖« ខ្ញុំទទួលស្គាល់អារ៉ាប៊ីសាអូឌីត គឺខ្លាំងជាងពួកយើង។ អ្នកឈ្នះ និងចាញ់ នៃការប្រកួតនេះ នឹងអាស្រ័យលើចលនារបស់កីឡាករលើទីលាន»៕

គ្រូបង្វឹក Shin Tae-yong រក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការរិះគន់ពីអ្នកគាំទ្រឥណ្ឌូនេស៊ី