Close

ឥណ្ឌូណេស៊ី ស្គាល់បរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី៣ ក្រោមថ្វីជើង ចិន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ កីឡា
ឥណ្ឌូណេស៊ី ស្គាល់បរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី៣ ក្រោមថ្វីជើង ចិន ឥណ្ឌូណេស៊ី ស្គាល់បរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី៣ ក្រោមថ្វីជើង ចិន

ទីបំផុត! ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Shin Tae-yong ស្គាល់បរាជ័យជាលើកដំបូង ក្នុងជំនួបទី៤ នៃការប្រកួតវគ្គជម្រុះក្នុងពូល C នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 (Qualification) ជុំទី៣ ក្រោមថ្វីជើងក្រុមជម្រើសជាតិចិន ក្នុងលទ្ធផល ២-១ ។

ការប្រកួតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមជម្រើសជាតិចិន បានបើកការនាំមុខចំនួន២គ្រាប់ ត្រឹមតង់ទី១ រកបានដោយកីឡាករ Abduweli និង Zhang Yuning ។ លុះចូលដល់តង់ទី២ ឥណ្ឌូណេស៊ី ព្យាយាមសម្រុកយ៉ាងខ្លាំង រហូតរកបានមួយគ្រាប់នៅនាទី៨៦ ដោយកីឡាករ Thom Haye ហើយចប់ការប្រកួត៩០នាទី ចិន ២-១ ឥណ្ឌូណេស៊ី។

មែនទែនទៅនេះ គឺជាការចាញ់លើកដំបូងហើយ សម្រាប់ឥណ្ឌូណេស៊ី ក្នុងការប្រកួតជម្រុះ World Cup 2026 ជុំទី៣នេះ ស្របពេលដែលនេះ ក៏ជាការរកបានពិន្ទុជាលើកដំបូងផងដែរ សម្រាប់ចិន ខណៈ៣ប្រកួតកន្លងមក ចាញ់ទាំង៣ ។

ឥណ្ឌូណេស៊ី ស្គាល់បរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី៣ ក្រោមថ្វីជើង ចិន

ឆ្លងកាត់ ៤ប្រកួតកន្លងមក ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មិនទាន់ស្គាល់រស់ជាតិឈ្នះនៅឡើយទេ ក្នុងការប្រកួតជម្រុះ World Cup ជុំទី៣ នេះ ពោលគឺ ស្មើ៣ប្រកួត និងចាញ់១ ។

ការប្រកួតវគ្គជម្រុះ FIFA World Cup 2026 នេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី គឺជាក្រុមអាស៊ាន តែមួយគត់ ដែលអាចឡើងទៅដល់វគ្គនេះ ដោយស្ថិតនៅពូល C ជាមួយជប៉ុន, អារ៉ាប៊ីសាអូឌីត, បារ៉ែន, អូស្ត្រាលី និងចិន។

គួរបញ្ជាក់ថា គិតត្រឹម៤ប្រកួតនេះ ក្រុមជម្រើសជាតិជប៉ុន កំពុងឈរកំពូលតារាងក្នុងពូល C មាន ១០ពិន្ទុ អូស្រ្តាលី អារ៉ាប់បីសាអូឌីត និង បារ៉ែន ឈរនៅលេខរៀងបន្តបន្ទាប់ មាន ៥ពិន្ទុស្មើគ្នា ខណៈ ឥណ្ឌូណេស៊ី ឈរលេខ៥ និងចិន ឈរលេខ៦ មាន ៣ពិន្ទុដូចគ្នា៕

ឥណ្ឌូណេស៊ី ស្គាល់បរាជ័យលើកដំបូងក្នុងវគ្គជម្រុះ World Cup ជុំទី៣ ក្រោមថ្វីជើង ចិន

អត្ថបទទាក់ទង