Close

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃពានរង្វាន់ AFF Women’s Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ កីឡា
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃពានរង្វាន់ AFF Women’s Cup សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃពានរង្វាន់ AFF Women’s Cup

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះក្រុមកីឡាការិនី គ្រូបង្វឹក និងក្រុមការងារ ជម្រើសជាតិកម្ពុជា ទាំងអស់ ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា នៃពានរង្វាន់ AFF Women’s Cup 2024 កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា ៖«សូមកោតសរសើរ ក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិនារីកម្ពុជា គ្រូបង្វឹក និងក្រុមការងារទាំងអស់ ដែលបានប្រកួត និងដឹកនាំការប្រកួតពីដំណាក់កាលដំបូងរហូតឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រដំបូងរបស់យើង នៃពានរង្វាន់ AFF Women’s Cup 2024។ លទ្ធផលនេះ គឺបានបង្ហាញពីការខិតខំប្រឹងប្រែង ទាំងពីកីឡាការនីផ្ទាល់ គ្រូបង្វឹក និងក្រុមការងារទាំងអស់ ពិសេសរួមទាំងអ្នកគាំទ្រ បានរួមគ្នាធ្វើការប្រកួត គាំទ្រការប្រកួត និងជំរុញឱ្យយើងទទួលបានលទ្ធផលវិជ្ជមាននាពេលនេះ។

សូមជូនពរកីឡាការិនី គ្រូបង្វឹក និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងសុខសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់មកមាតុភូមិ ហើយនឹងទទួលបានជោគជ័យ សម្រាប់ការប្រកួតនៅពេលខាងមុខ។ New Laos National Stadium ថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២៤»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃពានរង្វាន់ AFF Women’s Cup

ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ឃួន ឡាបូរ៉ាវី ទទួលបានជើងឯករង ក្នុងពានរង្វាន់ AFF Women’s Cup 2024 ក្រោយទទួលបរាជ័យនៅវគ្គផ្ដាច់ព្រ័ត្រទល់នឹងក្រុម ឥណ្ឌូនេស៊ី ក្នុងលទ្ធផល កម្ពុជា ១-៣ ឥណ្ឌូនេស៊ី នាកីឡដ្ឋាន New Laos National Stadium នៅរាត្រីថ្ងៃទី៥ ធ្នូ ២០២៤។

ទោះបីជាក្រុមជម្រើសជាតិនារីកម្ពុជា បានត្រឹមជើងឯករងក៏ពិតមែន ក៏ពួកយើងសូមកោតសរសើរនូវសមិទ្ធផល ដែលកីឡាការិនីយើងបានខិតខំប្រឹងប្រែងរហូតឈានមកដល់ “វគ្គផ្ដាច់ព្រ័ត្រ” ជាដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ដែលនេះគឺជាសមិទ្ធផលប្រវត្តិសាស្ដ្រមួយ។ ក្នុងនោះដែរ កីឡាការិនី ពឿន គន្ធា របស់កម្ពុជា បានឈ្នះស្បែកជើងមាស ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ ដែលរកបាន ៣គ្រាប់។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិនារីកម្ពុជា ឥណ្ឌូនេស៊ី និងសិង្ហបុរី ទទួលបានកៅអីទៅលេងពាន AFF Women’s Championship 2025 ក្នុងនាមជាក្រុមលេង១ លេខ២ និងលេខ៣ នៅ AFF Women’s Cup 2024៕

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិនារីកម្ពុជា ដែលឈានដល់វគ្គផ្តាច់ព្រ័ត្រជាប្រវត្តិសាស្ត្រ នៃពានរង្វាន់ AFF Women’s Cup