Close

អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន ព័ត៌មានជាតិ
អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖​ អូស្ត្រាលី​ កំពុងគាំទ្រដល់ប្រទេសកម្ពុជាឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាព តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។

កម្មវិធី CAPRED រួមចំណែកដល់គោលដៅសំខាន់ៗក្រោមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី។

អូស្ត្រាលីបានបង្ហាញ​សេចក្តីសោមនស្សរីករាយដែលបានទទួលការយល់ព្រមលើផែនការអនុវត្តកម្មវិធី CAPRED សម្រាប់ឆ្នាំខាងមុខ ពីដៃគូអភិបាលកិច្ចកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច

ការគាំទ្រនេះត្រូវបានធ្វើជាផ្លូវការ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំកម្មវិធី CAPRED លើកទីពីរ ដែលដឹកនាំដោយលោក Andreas Zurbrugg ប្រធានផ្នែកសហប្រតិបត្តិការនៅស្ថានទូតអូស្ត្រាលី និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

តាមរយៈ កម្មវិធីCAPRED អូស្ត្រាលី និងកម្ពុជានឹងបន្តសហការលើសកម្មភាពអាទិភាពលើវិស័យកសិកម្ម កសិ-កែច្នៃ ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍសហគ្រាស ទឹកស្អាត និងថាមពល ភាពធន់នឹងអាកាសធាតុ គោលនយោបាយ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្ន (GEDSI)។

អូស្ត្រាលី និងកម្ពុជា ពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីកំណើនសេដ្ឋកិច្ច