Close

កូនសត្វក្រៀលចំនួន​ ៩ បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កូនសត្វក្រៀលចំនួន​ ៩ បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់ កូនសត្វក្រៀលចំនួន​ ៩ បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់

ភ្នំពេញ៖ សត្វក្រៀល គឺជាប្រភេទសត្វដែលកំពុងរងការគំរាមគំហែងក្នុងពិភពលោក។ ទិន្នន័យជំរឿននៅឆ្នាំ ២០២៣-២០២៤ កម្ពុជាកត់ត្រាបានតែ ១៧៨ក្បាល ប៉ុណ្ណោះ។ បច្ចុប្បន្ននេះក្រុមអភិរក្សសត្វក្រៀលក្រៀលកម្ពុជាបាននិងកំពុងធ្វើការអភិរក្សសត្វក្រៀលដែលមានវត្តមានទូទាំងប្រទេស។

ដោយឡែកក្នុងជារដូវកាលបន្តពូជឆ្នាំ២០២៤នេះ ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាដែនជម្រកសត្វព្រៃលំផាត់បានធ្វើការយ៉ាងសកម្មក្នុងការអង្កេតតាមដានស្វែងរកសំបុករបស់សត្វក្រៀលនិងការការពារពិនិត្យតាមដានសំបុកពងកូនរបស់ពួកគេនៅក្នុងដែនជម្រកសត្វព្រៃនេះ។ ជាលទ្ធផលគិតមកត្រឹមខែតុលាឆ្នាំ២០២៤ នេះក្រុមការងារយើងបានកត់ត្រាសំបុករបស់សត្វក្រៀល ចំនួន ៥ សំបុក ហើយ មាន កូនសរុបចំនួន០៩ក្បាលបានហើរចេញពីសំបុកដោយជោគជ័យក្នុងអត្រា១០០% ។

កូនសត្វក្រៀលចំនួន៩បានបង្កកំណើតដោយជោគជ័យនៅដែនជម្រកសត្វព្រៃលំផាត់

យោងតាមទិន្នន័យនេះបានបញ្ជាក់អោយឃើញថាចំនួនសំបុកសត្វក្រៀលនៅដែនជម្រកសត្វព្រែដែលកំពុងអនុវត្តគម្រោងរេដបូកនេះមានចំនួនថេរបើប្រៀបធៀបទៅនឹងការរកឃើញឆ្នាំ២០២៣កន្លងមក។នេះបានបង្ហាញថាដែនជម្រកសត្វព្រៃលំផាត់គឺជាទីជម្រកដ៏សំខាន់របស់សត្វក្រៀលក្នុងការគាំទ្រដល់ការរស់រានមានជីវិតក្នុងរដូវមិនបន្តពូជ និងក្នុងរដូវបន្តពូជ។