Close

កម្ពុជាសម្ភោធ ដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ”

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
កម្ពុជាសម្ភោធ ដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ” កម្ពុជាសម្ភោធ ដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ”

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្ពោធដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ (Export Service Center)” “ដើម្បីពង្រឹងភាពប្រកួតប្រជែងការនាំចេញជាសកលរបស់កម្ពុជា តាមរយៈការផ្តល់សេវាកម្មដែលមានគុណភាពខ្ពស់ គាំទ្រដល់អាជីវកម្មនានានៅគ្រប់ដំណាក់កាលនៃការនាំចេញ”។

ពិធិសម្ពោធនេះ ក្រោមអធិបតីភាព លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក៏មានការចូលរួមផងដែរពីសំណាក់មន្ត្រីពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម, អគ្គរដ្ឋទូតប្រចាំនៅកម្ពុជា, តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ក្រុមការងារនៃគម្រោងនៃមជ្ឍមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI), ដៃគូអភិវឌ្ឍន៍, តំណាងក្រុមហ៊ុនផ្នែកឯកជន និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

កម្ពុជាសម្ភោធ ដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ”

កម្មវិធីនេះមានគោលបំណងដើម្បីជួយសម្រួលដល់អាជីវកម្ម និងក្រុមហ៊ុននាំចេញនៅកម្ពុជា តាមរយៈការផ្តល់ព័ត៌មានទីផ្សារ វគ្គបណ្តុះបណ្តាលលើនីតិវិធី និងលក្ខខ័ណ្ឌពាក់ព័ន្ធក្នុងការនាំចេញឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកទិញ និងអ្នកជំនាញពាណិជ្ជកម្ម សំដៅអាចបង្កើនសមត្ថភាពក្រុមហ៊ុននាំចេញរបស់កម្ពុជា ជំរុញការនាំចេញផលិតផលសក្កានុពលនរបស់កម្ពុជា និងបង្កើនចំណែកទីផ្សារអន្តរជាតិផងដែរ៕

កម្ពុជាសម្ភោធ ដាក់ឱ្យដំណើការ “មជ្ឍមណ្ឌលសេវានាំចេញ”