Close

គ្រូបង្វឹកក្រុម Real Madrid ថា Mbappe គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ

ដោយ៖ Chhan Sreyka ​​ | 5 ម៉ោងមុន កីឡា
គ្រូបង្វឹកក្រុម Real Madrid ថា Mbappe គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ គ្រូបង្វឹកក្រុម Real Madrid ថា Mbappe គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ

អ្នកចាត់ការ Carlo Ancelotti បាននិយាយកាលពីថ្ងៃចន្ទថា ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹបអធិរាជស Real Madrid គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ។

ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Borussia Dortmund នៅថ្ងៃអង្គារ ក្នុងការប្រកួត Champions League ខណៈកាលពីឆ្នាំមុន Real Madrid បានឈ្នះ Dortmund ក្នុងលទ្ធផល ២-០ នៅវគ្គផ្ដាច់ព្រ័ត្រ។

ក្រុមរបស់លោក Ancelotti កំពុងសម្លឹងរកជ័យជំនះមកវិញ បន្ទាប់ពីបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើល នៅលើទឹកដីក្រុម Lille ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ចុងក្រោយរបស់ពួកគេ បន្ទាប់ពីបានយកឈ្នះលើក្រុម VfB Stuttgart ក្នុងផ្ទះ ៣-១ ក្នុងការប្រកួតបើកឆាករបស់ពួកគេ។

គ្រូបង្វឹកក្រុម Real Madrid ថា Mbappe គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ

Mbappe រកបាន៨គ្រាប់ សម្រាប់ Real Madrid ពីការប្រកួតចំនួន ១២ ក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ។ ជុំវិញបញ្ហានេះ លោក Ancelotti បានប្រាប់អ្នកយកព័ត៌មានថា ៖« ខ្ញុំចង់ឱ្យ Mbappe រកគ្រាប់បាល់បាន ខ្ញុំចូលចិត្តគាត់ស៊ុតបាល់បញ្ចូលទី ជាជាងការដាក់សម្ពាធលើគូប្រកួត។ តួនាទីរបស់ខ្សែប្រយុទ្ធកណ្តាល មិនផ្លាស់ប្តូរទេ ខ្ញុំសួរគាត់ដូចគ្នាដែលខ្ញុំបានស្នើសុំ (អតីតខ្សែប្រយុទ្ធរបស់ Real) Karim Benzema។ Mbappe ត្រូវរៀបចំខ្លួនឱ្យបានល្អ និងឆ្លាតរាល់ពេលដែលយើងសង្គ្រោះបាល់ ដើម្បីធ្វើការផ្លាស់ប្តូររហ័ស»។

គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតជាមួយ Dortmund ហើយ ក្រុមស្ដេចស Real Madrid នឹងត្រូវប៉ះជើងខ្លាំង Barcelona ក្នុងការប្រកួត El Clasico នៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ៕

គ្រូបង្វឹកក្រុម Real Madrid ថា Mbappe គួរតែរកគ្រាប់បាល់បានច្រើនជាងនេះ