Close

Neymar ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស ១ឆ្នាំពេញ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន កីឡា
Neymar ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស ១ឆ្នាំពេញ Neymar ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស ១ឆ្នាំពេញ

ក្លឹប Saudi Pro League បាននិយាយថា កីឡាករពូកែលេង Skill Neymar Jr បានចូលរួមក្នុងការហ្វឹកហាត់ជាក្រុមវិញ ហើយនឹងចូលរួមជាមួយក្រុម Al-Hilal សម្រាប់ការប្រកួតក្នុងក្របខ័ណ្ឌ Asian Champions League របស់ពួកគេ ទល់នឹង Al-Ain របស់ UAE Pro League បន្ទាប់ពីបានជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ។

ក្លឹបបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖«Al-Hilal រីករាយក្នុងការប្រកាសថា Neymar នឹងចូលរួមជាមួយក្រុម សម្រាប់ការធ្វើដំណើរក្រៅដីទៅប្រកួតជាមួយ Al-Ain ។ គាត់ត្រលប់មកវិញហើយ។Neymar បានចូលរួមក្នុងការហ្វឹកហាត់ជាក្រុម បន្ទាប់ពីជាសះស្បើយពីរបួស» ។

Neymar ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស១ឆ្នាំពេញ

ខ្សែប្រយុទ្ធប្រេស៊ីលវ័យ ៣២ឆ្នាំរូបនេះ មិនបានចូលលេងទេ ចាប់តាំងពីរបួសកំឡុងពេលប្រកួតជម្រុះ CONMEBOL World Cup របស់ប្រទេសប្រេស៊ីល ជាមួយ អ៊ុយរូហ្គាយ ក្នុងខែតុលាឆ្នាំមុន។ Neymar បានរងរបួស (ACL) ហើយបានទទួលការវះកាត់ កាលពីខែវិច្ឆិកា។

មែនទែនទៅ បន្ទាប់ពីផ្ទេរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងតម្លៃខ្លួនប្រហែល ៩០លានអឺរ៉ូ កាលពីខែសីហាឆ្នាំមុន Neymar លេងបានតែ ៥ ប្រកួតប៉ុណ្ណោះ សម្រាប់ Al-Hilal៕

Neymar ត្រលប់មកហ្វឹកហាត់វិញ បន្ទាប់ពីសម្រាកព្យាបាលរបួស១ឆ្នាំពេញ