គិតមកទល់ពេលនេះ លោក Elon Musk ផ្តល់ប្រាក់ ៧៥ លានដុល្លារ ដើម្បីជួយលោក Donald Trump ក្លាយជាប្រធានាធិបតីអាមេរិករឡើងវិញ
អាមេរិក៖ គិតមកទល់នឹងបច្ចុប្បន្ននេះ មហាសេដ្ឋីបច្ចេកវិទ្យាពិភពលោក លោក Elon Musk គឺជាម្ចាស់ជំនួយដ៏ធំរបស់គណបក្សសាធារណរដ្ឋដែលបានផ្តល់ប្រាក់ចំនួន ៧៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយឱ្យលោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ក្លាយជាប្រធានាធតីឡើងវិញ។
យោងតាមឯកសារប្រចាំត្រីមាសថ្មីមួយរបស់គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធបានឱ្យដឹងថា នៅចន្លោះខែកក្កដា និងខែកញ្ញា លោក Elon Musk បានផ្តល់ជំនួយដល់គណៈកម្មាធិការសកម្មភាពនយោបាយរបស់គណបក្សសាធារណរដ្ឋមានចំនួន៧២លានដុល្លារដើម្បីគាំទ្រការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក Donald Trump ។
ប្រភពដដែលបន្តថា ការផ្តល់ប្រាក់ចំនួន ៧២ លានដុល្លាររបស់លោក Musk គឺស្ថិតក្នុងចំណោមការរៃអង្គាសប្រាក់ធំ ៗ ជាច្រើនលើក ដែលបានបង្ហាញកាលពីថ្ងៃអង្គារក្នុងការដាក់ឯកសារជាមួយ គណៈកម្មការរៀបចំការបោះឆ្នោតសហព័ន្ធ(FEC) ។
ឯកសារនេះបង្ហាញថា លោក Musk បានចូលរួមផ្តល់ជំនួយ ជាមួយឥស្សរជនលេខធ្លោរផ្សេងទៀត ដូចជាលោក Silicon Valley ដើម្បី គាំទ្រលោក Trump រួមជាមួយនឹង លោក Marc Andreessen និង Ben Horowitz ដែលម្នាក់ៗបានបរិច្ចាគ ២.៥ លានដុល្លារដល់ Super PAC ដែលស្របតាមអតីតប្រធានាធិបតី Donald Trump។
ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅក្នុងខែឧសភា Supper PAC របស់លោក Musk បានលេចចេញជាដុំកំភួនយ៉ាងឆាប់រហ័ស ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយ ឱ្យ លោក Trump អង្គុយកៅអីនៅសេតវិមានវិញ។
លោក Musk បានប្រកាសគាំទ្រលោក Trump កាលពីខែកក្កដាបន្ទាប់ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចចំពោះ អតីតប្រធានាធិបតីរូបនេះ ហើយបានបន្តក្លាយជាអ្នកគាំទ្រពេញលេញរហូតមក។ កាលពីដើមខែនេះ មហាសេដ្ឋីរបស់ក្រុមហ៊ុន Tesla និង SpaceX ថែមទាំងបានបង្ហាញខ្លួននៅលើឆាកជាមួយលោក Trump នៅកន្លែងនៃការប៉ុនប៉ងធ្វើឃាតលោក Trump ផងដែរ៕