Close

លោក Thomas Tuchel ក្លាយជាគ្រូបង្វឹកបរទេសទី៣ ដឹកនាំក្រុមតោកំណាចអង់គ្លេស

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 0:41 am កីឡា
លោក Thomas Tuchel ក្លាយជាគ្រូបង្វឹកបរទេសទី៣ ដឹកនាំក្រុមតោកំណាចអង់គ្លេស លោក Thomas Tuchel ក្លាយជាគ្រូបង្វឹកបរទេសទី៣ ដឹកនាំក្រុមតោកំណាចអង់គ្លេស

(បាល់ទាត់)៖ អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel ត្រូវបានតែងតាំងជាគ្រូបង្វឹកជម្រើសជាតិអង់គ្លេស កាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដែលជាគ្រូបង្វឹកមិនមែនអង់គ្លេសទីបី ដែលកាន់តួនាទីនៅក្នុងក្រុមជម្រើសជាតិមួយនេះ។

សមាគមបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា អតីតអ្នកចាត់ការ Chelsea វ័យ ៥១ឆ្នាំរូបនេះ នឹងចូលកាន់តំណែងចាប់ពីខែមករានេះ រួមជាមួយនឹងជំនួយការអង់គ្លេស របស់គាត់គឺលោក Anthony Barry។

នាយកប្រតិបត្តិរបស់ FA លោក Mark Bullingham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«យើងពិតជារំភើបណាស់ ដែលបានធ្វើការជាមួយលោក Thomas Tuchel ដែលជាគ្រូបង្វឹកដ៏ល្អបំផុតមួយនៅក្នុងពិភពលោក និងលោក Anthony Barry ដែលជាគ្រូបង្វឹកជនជាតិអង់គ្លេសដ៏ល្អបំផុតម្នាក់ ដើម្បីគាំទ្រគាត់»។
បើតាម FA លោក Tuchel និង Barry ដែលធ្លាប់ធ្វើការជាមួយគ្នានៅ Chelsea និង Bayern Munich នឹងចាប់ផ្តើមធ្វើការ នៅថ្ងៃទី១ ខែមករា មុនពេលយុទ្ធនាការជម្រុះ World Cup 2026។

លោក Tuchel ដែលជាប់ឈ្មោះជាគ្រូបង្វឹករបស់ FIFA និង UEFA ប្រចាំឆ្នាំ ២០២១ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានមោទនភាពណាស់ ដែលបានទទួលកិត្តិយស ក្នុងការដឹកនាំក្រុមអង់គ្លេស។ ខ្ញុំមានអារម្មណ៍ថា មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយការប្រកួតនៅក្នុងប្រទេសនេះយូរមកហើយ ហើយវាបានផ្តល់ឱ្យខ្ញុំនូវពេលវេលាមិនគួរឱ្យជឿមួយចំនួនរួចទៅហើយ»។

លោក Thomas Tuchel ក្លាយជាគ្រូបង្វឹកបរទេសទី៣ ដឹកនាំក្រុមតោកំណាចអង់គ្លេស

គួររំលឹកថា លោក Sven-Goran Eriksson សញ្ជាតិស៊ុយអែត គឺជាអ្នកចាត់ការបរទេសដំបូងគេ ដែលដឹកនាំប្រទេសអង់គ្លេស ក្នុងអំឡុងឆ្នាំ ២០០១-២០០៦ ហើយលោក Fabio Capello ជនជាតិអ៊ីតាលី ជាគ្រូបរទេសទី២ ដែលបានកាន់តំណែងពីឆ្នាំ ២០០៨-២០១២។

អង់គ្លេស បានឈានដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបចំនួនពីរ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្រោមការដឹកនាំរបស់លោក Southgate ប៉ុន្តែបានខកខានក្នុងឱកាសលើកពានរង្វាន់ធំជា ចាប់តាំងពីការប្រកួត World Cup ១៩៦៦ នៅលើទឹកដីកំណើត។

គួរបញ្ជាក់ថា លោក Tuchel បានជំនួសតំណែង Frank Lampard នៅ Chelsea ក្នុងឆ្នាំ ២០២១ ហើយប៉ុន្មានខែក្រោយមក បានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់ Champions League បន្ទាប់ពីយកឈ្នះ Manchester City នៅវគ្គផ្តាច់ព្រ័ត្រ។

ទោះបីជាយ៉ាងណា លោកត្រូវបាន Chelsea បណ្តេញចេញនៅឆ្នាំ ២០២២ ហើយត្រូវបានតែងតាំងជាគ្រូបង្វឹក Bayern Munich ក្នុងខែមីនា ឆ្នាំ ២០២៣ ជំនួសលោក Julian Nagelsmann ។ ការដឹកនាំពេញមួយរដូវកាលរបស់ Tuchel លើក្រុមយក្សអាល្លឺម៉ង់ ធ្វើមិនបានល្អនោះទេ ដោយ Bayern បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុង Bundesliga៕

លោក Thomas Tuchel ក្លាយជាគ្រូបង្វឹកបរទេសទី៣ ដឹកនាំក្រុមតោកំណាចអង់គ្លេស