រដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់ក្រដាស់ប្រាក់ ២០ម៉ឺនរៀលចំនួន ២០លានសន្លឹក
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល (ពីរសែនរៀល) នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទន្ទឹមនឹងបណ្តាប្រភេទប្រាក់ដែលត្រូវបានចេញផ្សាយរួចហើយ។
អនុក្រឹត្យចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមានភារកិច្ចចេញសេចក្តីប្រកាសដើម្បីផ្សព្វផ្សាយពីលក្ខណៈសម្គាល់នៃធនប័ត្រ អនុស្សាវរីយ៍ ប្រភេទ២០០០០០រៀលនេះ
ជុំវិបញ្ហានេះ លោកស្រី ជា សេរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអះអាងថា ការដាក់ឲ្យចរាចរ នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀល (២០ម៉ឺនរៀល) នាពេលនេះគឺនឹងមិនធ្វើឲ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ ខណៈក្រដាស់ប្រាក់២០ម៉ឺនរៀលនេះ បានបោះពុម្ពចំ នួនត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕