Close

អាមេរិក បណ្តេញបុគ្គលិកច្រើននាក់ធ្វើការនៅមូលដ្ឋានទ័ពស្តុកអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយកន្លែង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
អាមេរិក បណ្តេញបុគ្គលិកច្រើននាក់ធ្វើការនៅមូលដ្ឋានទ័ពស្តុកអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយកន្លែង អាមេរិក បណ្តេញបុគ្គលិកច្រើននាក់ធ្វើការនៅមូលដ្ឋានទ័ពស្តុកអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយកន្លែង

បរទេស​ ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះកងកម្លាំងទ័ពអាកាសរបស់សហដ្ឋអាមេរិកបានប្រកាសបណ្តេញបុគ្គលិកជាយោធាចំនួន៦នាក់ដែលកំពុងធ្វើការនៅមូលដ្ឋានទ័ពអាវុធនុយក្លេអ៊ែរដ៏សំខាន់មួយកន្លែង។

បុគ្គលិកជាយោធាទាំងអស់នោះត្រូវបានគេដឹងដែរថាមានសមាសភាពមេបញ្ជាការ២នាក់​ ហើយការបណ្តេញចេញពីការងារនេះបានកើតឡើងដោយស្ថិតនៅក្រោមបទចោទប្រកាន់ថាធ្វើសកម្មភាពដែលបង្កឲ្យបាត់បង់ទំនុកចិត្តចំពោះសមត្ថភាពការអនុវត្តភារកិច្ចដែលបានកំណត់ដោយថ្នាក់លើ។

ហេតុការណ៍នេះកើតឡើងនៅឯមូលដ្ឋានទ័ពអាកាស Minot ក្នុងទីក្រុង Ward County រដ្ឋ North Dakota ដែលជាមូលដ្ឋានយោធាអាមេរិកតែមួយគត់មានជើងទម្រសម្រាប់បាញ់គ្រាប់នុយក្លេអ៊ែ​រចំនួន២។

ទីតាំងមូលដ្ឋានទ័ព​ Minot នេះក៏ជាទីតាំងរក្សាទុកនូវយន្តហោះទម្លាក់គ្រាប់បែកប្រភេទ B-52H  ចំនួន ២៨ គ្រឿង និងមីស៊ីលឆ្លងទ្វីប Minuteman III ១៦៥គ្រាប់ផងដែរ។

គួរឲ្យដឹងដែរថា ក្រៅតែពីមេបញ្ជាការទាំងពីររូបហើយនោះ​ គេបានដឹងដែរថាបុគ្គលិកថ្នាក់ក្រោមដែលធ្វើការផ្ទាល់ជាមួយនឹងពួកគេចំនួន៤នាក់ផ្សេងទៀតក៏ត្រូវបានបណ្តេញចេញផងដែរ​ ប៉ុន្តែដោយមិនបានបញ្ជាក់អត្តសញ្ញាណ​ ឬសូម្បីឈ្មោះ​ និងតំណែងរបស់ពួកគេឡើយ៕

អត្ថបទទាក់ទង