ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ
កាលពីចុងសប្ដាហ៍កន្លងទៅនេះ ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បាននឹងកំពុងបន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រមាណ ២ពាន់នាក់។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ពិធីរត់ភ្លើងគប់កីឡា ដែលក្រសួងអប់រំយុវជន និងកីឡា ជ្រើសខេត្តទាំង៥ ដែលទទួលធ្វើជាម្ចាស់ផ្ទះ ដើម្បីរត់ផ្សព្វផ្សាយនេះ គឺដើម្បីបំផុសផ្សព្វផ្សាយចលនាកីឡាជាតិរបស់យើងស្របតាមយុទ្ធនាការនៃការអប់រំ កីឡារស់ក្នុងសន្តិភាព យុវជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិត និងកីឡាជាតិ ដើម្បីព្រែកជីកហ្វូណនតេជោ។
ឯកឧត្តម រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ មានសមត្ថកិច្ច ប្រតិភូដឹកនាំក្រុមកីឡា ដែលបានសហការគ្នាយ៉ាងល្អប្រសើររៀបចំព្រិត្តិការនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ភ្លើងគប់កីឡាជាតិនេះ នៅសប្តាហ៍ក្រោយ និងបន្តរត់ផ្សព្វផ្សាយនៅខេត្ត កំពង់ឆ្នាំង និងសប្តាហ៍ក្រោយមួយទៀត និងទៅដល់ខេត្តស្វាយរៀង ហើយមកដល់ខេត្តកណ្តាល និងរាជធានីភ្នំពេញ៕