Close

ឥណ្ឌូណេស៊ី បន្តស្មើ ៣ ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup ជុំទី៣

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ កីឡា
ឥណ្ឌូណេស៊ី បន្តស្មើ ៣ ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup ជុំទី៣ ឥណ្ឌូណេស៊ី បន្តស្មើ ៣ ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup ជុំទី៣

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក ឬ FIFA World Cup 2026 (Qualification) បានឈានដល់វគ្គជម្រុះជុំទី៣ ហើយ ខណ:ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ដែលជាក្រុមអាស៊ាន តែមួយគត់ ដែលអាចឡើងទៅដល់វគ្គនេះ បានបន្តស្មើ៣ប្រកួតជាប់ៗគ្នា។

កាលពីយប់មិញនេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ដែលជាក្រុមកំពុងឡើងជើងគួរសម បានប្រកួតស្មើគ្នាជាមួយក្រុមជម្រើសជាតិបារ៉ែន ក្នុងលទ្ធផល ២-២ ក្នុងប្រកួតទី៣ វគ្គសន្សំពិន្ទុក្នុងពូល C ខណៈជប៉ុន ជាក្រុមតែមួយគត់ឈ្នះគ្រប់ការប្រកួតមាន៩ពិន្ទុពេញ ស្របពេលដែលចិន ឈរបាតតារាងមាន ០ពិន្ទុ។

គួររំលឹកថា ក្នុងការប្រកួតបើឆាកវគ្គសន្សំពិន្ទុក្នុងពូលនេះ ឥណ្ឌូណេស៊ី បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ១-១ ហើយបន្តស្មើជាមួយអូស្ត្រាលី ០-០ នៅប្រកួតទី២។ ដូច្នេះ គិតត្រឹម៣ប្រកួតនេះ ឥណ្ឌូណេស៊ី មាន ៣ពិន្ទុ ពោលគឺស្មើ៣ មិនដែលចាញ់ និងមិនដែលឈ្នះ។

ឥណ្ឌូណេស៊ី បន្តស្មើ៣ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup ជុំទី៣

ខាងក្រោមនេះ ជាកម្មវិធីប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី៖
-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ចិន ប៉ះ ឥណ្ឌូណេស៊ី
-ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជប៉ុន ប៉ះ ឥណ្ឌូណេស៊ី
-ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ប៉ះ ចិន
-ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អូស្ត្រាលី ប៉ះ ឥណ្ឌូណេស៊ី
-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ឥណ្ឌូណេស៊ី ប៉ះ អារ៉ាប៊ីសាអូឌីត
-ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ចិន ប៉ះ ឥណ្ឌូណេស៊ី
-ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ជប៉ុន ប៉ះ ឥណ្ឌូណេស៊ី ។

គួរបញ្ជាក់ថា ការប្រកួតជម្រុះ FIFA World Cup 2026 ជុំទី៣នេះ ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ស្ថិតនៅពូល C ជាមួយជើងខ្លាំងជប៉ុន, អារ៉ាប៊ីសាអូឌីត, បារ៉ែន, អូស្ត្រាលី និងចិន៕

ឥណ្ឌូណេស៊ី បន្តស្មើ៣ប្រកួតជាប់គ្នា ក្នុងវគ្គជម្រុះ World Cup ជុំទី៣