Close

Chelsea និង Nothingham ត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការប៉ះទង្គិចគ្នានៅទីលាន​ កាលពី​ចុងសប្ដាហ៍​មុន​

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ កីឡា
Chelsea និង Nothingham ត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការប៉ះទង្គិចគ្នានៅទីលាន​ កាលពី​ចុងសប្ដាហ៍​មុន​ Chelsea និង Nothingham ត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការប៉ះទង្គិចគ្នានៅទីលាន​ កាលពី​ចុងសប្ដាហ៍​មុន​

ក្លិប​តោ​ខៀវ​ Chelsea និង Nottingham Forest ត្រូវបានចោទប្រកាន់ដោយសមាគមបាល់ទាត់​អង់គ្លេស​ ហៅកាត់ថា​ FA បន្ទាប់ពីការប៉ះទង្គិចគ្នានៅទីលានរវាងកីឡាកររបស់ពួកគេ​ អំឡុងពេលប្រកួតស្មើ ១-១​ កាលពីថ្ងៃអាទិត្យ​ ក្នុងក្របខ័ណ្ឌ Premier League ។

កីឡាករ​ Neco Williams របស់ Forest បានជំរុញឱ្យមានការប្រឈមមុខដាក់គ្នានៅទីលានប្រកួតបន្ទាប់ពីការប្រជែងរបស់គាត់លើកីឡាករ Marc Cucurella របស់ Chelsea។

បន្ទាប់មកអ្នកលេងជាច្រើនបានប៉ះទង្គិចគ្នា រួមទាំងខ្លះចេញពីកៅអី រុញគ្នាទៅវិញទៅមក មុនពេលដែលអាជ្ញាកណ្តាល Chris Kavanagh គ្រប់គ្រងវិញ។ ការ​ប្រកួត​នេះ​មាន​កាត​លឿង​សរុប​ចំនួន ១១។

Chelsea និង Nothingham ត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការប៉ះទង្គិចគ្នានៅទីលាន​ កាលពី​ចុងសប្ដាហ៍​មុន​

FA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសពីការចោទប្រកាន់ថា “វាត្រូវបានចោទប្រកាន់ថាក្លឹបទាំងពីរបានបរាជ័យក្នុងការធានាថាកីឡាកររបស់ពួកគេមិនមានអាកប្បកិរិយាមិនសមរម្យ និងបង្កហេតុនៅនាទីទី ៨៨”។

បេីតាម​ FA ក្លឹបទាំងពីរ មានរយៈពេលរហូតដល់ថ្ងៃព្រហស្បតិ៍ ទី ១០​ ខែតុលា ដើម្បីផ្តល់ការឆ្លើយតបរបស់ពួកគេ៕

Chelsea និង Nothingham ត្រូវបានចោទប្រកាន់ដោយ FA សម្រាប់ការប៉ះទង្គិចគ្នានៅទីលាន​ កាលពី​ចុងសប្ដាហ៍​មុន​

អត្ថបទទាក់ទង