តោះ! មកមើលពីលទ្ធផលចាប់ឆ្នោត Carabao Cup ជុំទី២
ការចាប់ឆ្នោតគូប្រកួតសម្រាប់ជុំទី២ នៃពានរង្វាន់ Carabao Cup បានចេញជាលទ្ធផលហើយ ដោយក្នុងនោះ គេសង្កេតឃើញថា មាន២ ក្រុមមកពីក្របខណ្ឌ Premier League ត្រូវប៉ះគ្នាក្នុងវគ្គនេះ។
ក្រុមដែលប៉ះគ្នានេះ គឺក្រុម Newcastle United ត្រូវជួបក្រុម Nottingham Forest ខណៈ ក្រុម West Ham United នឹងទទួលស្វាគមន៍ ក្រុម Bournemouth ។
ចំណែកក្រុមដែលទៅលេងនៅពានអឺរ៉ុប ដូចជា Manchester City, Arsenal, Liverpool, Aston Villa, Tottenham Hotspur, Chelsea និង Manchester United នឹងរង់ចាំប្រកួតជុំទី៣។
ខាងក្រោមនេះ ជាលទ្ធផលចាប់ឆ្នោត Carabao Cup ជុំទី២៖
-Coventry ប៉ះ Oxford
-Swansea ប៉ះ Wycombe
-Wimbledon ប៉ះ Ipswich
-Birmingham ប៉ះ Fulham
-Watford ប៉ះ Plymouth
-West Ham ប៉ះ Bournemouth
-QPR ប៉ះ Luton
– Brighton ប៉ះ Crawley Town
-Crystal Palace ប៉ះ Norwich
-Cardiff ប៉ះ Southampton
-Millwall ប៉ះ Leyton Orient
-Colchester United ប៉ះ Brentford
-Grimsby Town ប៉ះ Sheffield Wednesday
-Everton ប៉ះ Doncaster
-Blackburn Rovers ប៉ះ Blackpool
-Fleetwood Town ប៉ះ Rotherham United
-Shrewsbury Town ប៉ះ Bolton
-Forest ប៉ះ Newcastle
-Barrow ប៉ះ Derby County
-Leicester City ប៉ះ Tranmere Rovers
-Middlesbrough ប៉ះ Stoke City
-Barnsley ប៉ះ Sheffield United
-Harrogate Town ប៉ះ Preston North End
-Wallsall ប៉ះ Huddersfield Town
-Wolverhampton ប៉ះ Burnley ។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Carabao Cup 2023-24 គឺជាការប្រកួតលើកទី ៦៤ នៃការប្រកួតពានរង្វាន់ដ៏ល្បីមួយនេះ ដែលមានក្រុមសរុបចំនួន ៩២ នៅ ។ ក្រុម Manchester United គឺជាក្រុមការពារតំណែងជើងឯក ដោយក្រុមបិសាចក្រហម Erik ten Hag បានយកឈ្នះ Newcastle United ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅ Wembley កាលពីរដូវកាលមុន៕