Close

អ៊ីរ៉ង់បញ្ជូនព័ត៌មានពីការលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Trump ទៅឱ្យសហការីរបស់លោក Biden

ដោយ៖ Chhan Sreyka ​​ | 18 ម៉ោងមុន ព័ត៌មានអន្តរជាតិ
អ៊ីរ៉ង់បញ្ជូនព័ត៌មានពីការលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Trump ទៅឱ្យសហការីរបស់លោក Biden អ៊ីរ៉ង់បញ្ជូនព័ត៌មានពីការលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Trump ទៅឱ្យសហការីរបស់លោក Biden

បរទេស៖ ក្រុម Hacker របស់ប្រទេសអ៊ីរ៉ង់ បានចែកចាយព័ត៌មានដែលបានចូលលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump ទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការឃោសនាបោះឆ្នោត របស់ លោ Joe Biden។ នេះបើយោងតាម FBI និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC ។

តាមការចុះផ្សាយរបស់សារព័ត៌មាន BBC ឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានជឿថា ព័ត៌មានដែលលួចយកចេញពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ត្រូវបានផ្ញើតាមអ៊ីមែល ទៅកាន់មនុស្សដែលមានទំនាក់ទំនងជាមួយយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden នៅចុងខែមិថុនា និងដើមខែកក្កដា មុនពេលលោក Biden បានលាឈប់ចូលរួមប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា បើតាមប្រភពដដែល បច្ចុប្បន្ន គេមិនមានភស្តុតាងណាមួយដែលបង្ហាញថា ពួក Hacker បានទទួលការឆ្លើយតបពីអ្នកទទួលណាមួយឡើយ។
កាលពីខែសីហា ក្រុមមន្ត្រីបានព្រមានថា ប្រទេសអ៊ីរ៉ង់នឹងធ្វើឱ្យ «បង្កការ រំខាន និង មិនចុះសម្រុងគ្នា» និងធ្វើឱ្យខូចទំនុកចិត្តនៅក្នុងស្ថាប័នរបស់សហរដ្ឋអាមេរិក នៅមុនការបោះឆ្នោត នៅខែវិច្ឆិកាខាងមុខនេះ ។

អ៊ីរ៉ង់បញ្ជូនព័ត៌មានពីការលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Trump ទៅឱ្យសហការីរបស់លោក Biden
មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសអ៊ីរ៉ង់បានប្រើប្រាស់ «វិស្វកម្មសង្គម និងកិច្ចខិតខំប្រឹងប្រែងផ្សេងទៀត» ដើម្បីស្វែងរកការចូលទៅបំផ្លាញយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ នេះ ជាយុទ្ធសាស្ត្រដែលត្រូវបានប្រើប្រាស់ដោយប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីនៅក្នុងប្រទេសផ្សេងទៀតជុំវិញពិភពលោក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ FBI បាននិយាយថា ក្រុម Haker របស់ប្រទេសអ៊ីរ៉ង់បានបន្តកិច្ចខិតខំប្រឹងប្រែងបែបនេះចាប់តាំងពីខែមិថុនា ដើម្បីបញ្ជូនសម្ភារៈដែលត្រូវបានលួចយកពី យុទ្ធនាការឃោសនាបោះឆ្នោតរបស់អតីតប្រធានាធិបតី លោក Trump ទៅកាន់អង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក ។
ជុំវិបញ្ហានេះ អ្នកនាំពាក្យយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump អ្នកស្រី Karoline Leavitt បាននិយាយថាការលួចចូលគឺជាភស្តុតាងដែលថាអ៊ីរ៉ង់កំពុងជ្រៀតជ្រែកក្នុងការបោះឆ្នោតដើម្បីជួយ លោកស្រី Kamala Harris និង លោក Joe Biden ពីព្រោះពួកគេដឹងថាលោក Trump នឹងស្តារទណ្ឌកម្មឡើងវិញហើយឈរប្រឆាំងនឹងរជ្ជកាលនៃភេរវកម្មរបស់ពួកគេ» ។
លោកស្រីបាននិយាយថា លោក Biden និងលោកស្រី Harris គួរតែរៀបរាប់ពីអ្វីដែលបានកើតឡើងចំពោះសម្ភារៈដែលបានផ្ញើទៅសហការីរបស់ Biden ។
អតីតប្រធានាធិបតី លោក Trump ក៏បានធ្វើអត្ថាធិប្បាយអំពីការលួចចូលនេះកាលពីថ្ងៃពុធដោយប្រាប់អ្នកគាំទ្រថា “ពួកគេ [អ៊ីរ៉ង់] ផ្តល់ឱ្យនូវសម្ភារៈទាំងអស់ដោយសារតែ លោក Biden កំពុងធ្វើការជាមួយអ៊ីរ៉ង់” ។
ទាក់ទិននឹងបញ្ហានេះ សារព័ត៌មាន BBC ក៏បានទាក់ទងទៅសេតវិមានដើម្បីសុំការអត្ថាធិប្បាយផងដែរ។

សេចក្តីថ្លែងការណ៍របស់ FBI បានបន្ថែមថា មន្ត្រីបានទាក់ទងជាមួយជនរងគ្រោះនៃការលួចចូល ហើយនឹងបន្តស៊ើបអង្កេតដោយសង្ឃឹមថានឹងបញ្ឈប់ និងរំខានដល់ «អ្នកគំរាមកំហែងដែលទទួលខុសត្រូវ»។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យសម្រាប់បេសកកម្មអចិន្ត្រៃយ៍របស់អ៊ីរ៉ង់នៅអង្គការសហប្រជាជាតិបានប្រាប់ CBS ដែលជាដៃគូរបស់ BBC របស់សហរដ្ឋអាមេរិកថា «អ៊ីរ៉ង់មិនមានហេតុផលឬចេតនាណាមួយដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកទេ សូមធ្វើការបដិសេធទាំងស្រុងនូវការចោទប្រកាន់បែបនេះ» ៕

អ៊ីរ៉ង់បញ្ជូនព័ត៌មានពីការលួចបានពីយុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក Trump ទៅឱ្យសហការីរបស់លោក Biden