Close

កម្ពុជាស្នើក្រុមប្រឹក្សាវិនិយោគថៃ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាស្នើក្រុមប្រឹក្សាវិនិយោគថៃ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន កម្ពុជាស្នើក្រុមប្រឹក្សាវិនិយោគថៃ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្នើសុំឱ្យភាគីថៃ តាមរយៈក្រុមប្រឹក្សាវិនិយោគថៃ បន្តសហការរួមគ្នាលើការផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយ កម្ពុជាបូកមួយ ឬថៃបូកមួយ ដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន ស្របតាមសក្ដានុពលនិងធនធានដែលប្រទេសទាំងពីរអាចផ្ដល់ជូនទៅវិនិយោគិន។

ការស្នើនេះធ្វើឡើងនៅថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងគ្រាដែលលោក ស៊ុន ចាន់ថុល អនុញ្ញាតជូនលោកស្រី Patcharada Nawakawongkarn នាយកប្រតិបត្តិផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ នៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) ដឹកនាំគណៈប្រតិភូ រួមមានលោកអនុប្រធានសភាពាណិជ្ជកម្មថៃ និងវិស័យឯកជនពីប្រទេសថៃជាច្រើនរូប ចូលជួបពិភាក្សាការងារ។

កម្ពុជាស្នើក្រុមប្រឹក្សាវិនិយោគថៃ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន

ស្របតាមការលើកឡើងរបស់លោក ឧបនាយករដ្ឋមន្ត្រី លោកស្រី Patcharada Nawakawongkarn នឹងពិនិត្យលទ្ធភាពបន្ថែមទៀតលើការផ្សព្វផ្សាយ និងរៀបចំកិច្ចសហការនានាដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រប្រទេសបូកមួយ។

បន្ថែមពីនេះ លោកស្រី បានបង្ហាញសុទិដ្ឋនិយមខ្ពស់នឹងសហការជិតស្និតលើការរៀបចំវេទិកាផ្គូរផ្គងធុរកិច្ចរវាងប្រទេសទាំងពីរ សំដៅលើកកម្ពស់ការវិនិយោគរវាងគ្នា ពិសេសការលើកទឹកចិត្តវិនិយោគិនថៃមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេសបូក» តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាមធ្យមឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាង ក្នុងតំបន់អាស៊ាន៕

កម្ពុជាស្នើក្រុមប្រឹក្សាវិនិយោគថៃ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្រប្រទេសបូកមួយដើម្បីគាំទ្រលើខ្សែច្រវាក់ផ្គត់ផ្គង់របស់វិស័យឯកជន

អត្ថបទទាក់ទង