Close

ភូមិចំនួន ០៥ ក្នុងស្រុកចិត្របុរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ភូមិចំនួន ០៥ ក្នុងស្រុកចិត្របុរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង ភូមិចំនួន ០៥ ក្នុងស្រុកចិត្របុរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ក្រចេះ៖ ករណីមានភ្លៀងធ្លាក់ចាប់ពីម៉ោង ១:០០-ម៉ោង ៤:០០ ភ្លឺ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បង្កឱ្យមានជំនន់ប៉ះពាល់ ភូមិចំនួន០៥ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជំនន់ទឹកភ្លៀងនេះ បណ្តាលឱ្យ លិចទីធ្លាវត្តដារ ០១កន្លែង, លិចសាលាបឋមសិក្សាដារ ០១កន្លែង, លិចមណ្ឌលសុខភាពដារ ជម្រៅ ១.៤០ម ទំហំការខូចខាតមិនអាចចវាយតម្លៃបាន ដោយឡែកស្រ្តីសម្រាលកូនក្រុមការងារបានសម្រួលគាត់ស្នាកនៅជាន់ទី១ , លិច និងហូកាត់ផ្លូវ ១០កន្លែង ប្រវែង៨.១០០ម , លិចក្រោមផ្ទះ ចំនួន ២០ខ្នងផ្ទះ និងមិនប៉ះពាល់ដល់មនុស្ស និងសត្វទេ ។

ភូមិចំនួន០៥ ក្នុងស្រុកចិត្របុរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

ក្រោយមានករណីមានជនន់ទឹកភ្លៀងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរឃុំ បានយកចិត្តទុកដាក់ ចុះពិនិត្យស្ថានភាព និងត្រៀមកម្លាំង សម្ភារ និងមធ្យោបាយចុះអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋក្នុងករណីទឹកនៅបន្តកើនឡើង។

ជាពិសេសនឹងបន្តតាមដានស្ថានភាពអាកាសធាតុ និងកម្ពស់ទឹកទន្លេមេគង្គ ដើម្បីឆ្លើយតបទាន់ពេលវេលា ខណៈកម្ពស់ទឹកនៅម៉ោង៧ព្រឹក ចំនួន ១៩.៨៤ម និង កម្ពស់ទឹកប្រុងប្រយ័ត្ន ចំនួន ២២.០០ម៕

ភូមិចំនួន០៥ ក្នុងស្រុកចិត្របុរី រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង