Close

ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថិតនៅ ខេត្តក្រចេះ

ដោយ៖ Chhan Sreyka ​​ | 12 ម៉ោងមុន ព័ត៌មានជាតិ
ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថិតនៅ ខេត្តក្រចេះ ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថិតនៅ ខេត្តក្រចេះ

ក្រចេះ៖​ ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ចម្ងាយ ១០គ.ម តាមផ្លូវខេត្តលេខ៣៧៧ ទៅស្ទឹងត្រែង ស្ថិតនៅ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

ភ្នំសំបុក ជាកូនភ្នំតូចមួយមានកំពស់ប្រមាណ ៧០ម ស្ថិតនៅ ២០០ម ខាងកើតផ្លូវ ។

សក្តានុពលទេសចរណ៍​ ទីភ្នំដុះទៅដោយរុក្ខជាតិជាច្រើនប្រភេទ មានសត្វស្វា សត្វស្លាប រូបចម្លាក់សត្វផ្សេងជាច្រេីន​ និងជាពិសេសនោះគឺ​ខ្យល់បរិយាកាសល្អបរិសុទ្ធ។ ទីភ្នំមាន៣ថ្នាក់ និងមានជណ្ដើរថ្មឡើង៣ជាន់។ នៅលើភ្នំមានកូនវិហារ កុដិ និងតូបជាច្រើនដែលជាទីស្នាក់នៅរបស់ ព្រះសង្ឃ និង តាជី យាយជី។

សកម្មភាពទេសចរ ភ្ញៀវអាចឡើងទៅដល់ជាន់ទី១តាមជណ្ដើថ្ម ឬបើករថយន្ដឡើង វង់តាមផ្លូវចាក់ស៊ីម៉ង់បាន។ ទស្សនា និងថតរូបអនុស្សារីយ៍ សាកសួរពីប្រវត្តិរឿងរ៉ាវពាក់ព័ន្ធនឹងភ្នំ និងធ្វើសកម្មភាពសប្បុរសធម៌។

ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថិតនៅ ខេត្តក្រចេះ

ម្យ៉ាងទៀតភ្ញៀវទេសចរអាចឈរលើកំពូលភ្នំគយគន់ទេសភាពជុំវិញទីនោះ និងដងទន្លេមេគង្គដ៏ស្រស់ស្អាត។

ជាន់នីមួយៗមានផ្លូវព័ទ្ធជុំវិញ និងមានបង់សម្រាប់ភ្ញៀវអង្គុយយកខ្យល់អាកាសត្រជាក់បរិសុទ្ធ និងគយគន់ទិដ្ឋភាពស្រែចម្ការភូមិអ្នកស្រុក។

តាមការនិទាន កាលដើមឡើយជើងភ្នំសំបុកមានរ៉ែមាសយ៉ាងច្រើន រហូតដល់ជាងរបស់ស្ដេចទៅធ្វើគ្រឿង អលង្កានៅទីនោះ ។ ប្រជាជនក៏ហៅទីនោះថា សំបុកមាស រួចក្រោយមកក៏ក្លាយជា ភ្នំសំបុកមកទល់សព្វថ្ងៃនេះ ។

ភ្នំសំបុក​ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ស្ថិតនៅ ខេត្តក្រចេះ