Close

ប្រទេសសមាជិកអាស៊ានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ប្រទេសសមាជិកអាស៊ានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ ប្រទេសសមាជិកអាស៊ានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ

ឡាវ៖ ប្រទេសកម្ពុជា និងបណ្តាប្រទេសជាសមាជិកអាស៊ាន បាន ចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ដែលពិធីសារនេះត្រូវបានរំពឹងទុកថានឹងធ្វើឱ្យរបបវិនិយោគនៅក្នុងតំបន់អាស៊ានកាន់តែមានភាពទូលំទូលាយ និងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់វិនិយោគិនពីក្រៅតំបន់មកបណ្តាក់ទុនវិនិយោគក្នុងតំបន់។

ពិធីចុះហត្ថលេខាលើពិធីសារទី ៥ នេះ ធ្វើឡើងនៅ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៧ ដែលប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា។

ប្រទេសសមាជិកអាស៊ានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ

កិច្ចប្រជុំនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំដែលមានគោលដៅផ្តោតទៅលើកិច្ចពិភាក្សាមួយចំនួនពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងតំបន់អាស៊ាន ដែលរួមមាន ការជំរុញការវិនិយោគ ការលើកកម្ពស់ការតភ្ជាប់ ការកាត់បន្ថយនូវរបាំងវិនិយោគតាមរយៈការធ្វើសេរីភាវូបនីយកម្មវិនិយោគក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដូចជាភាពតានតឹងផ្នែកពាណិជ្ជកម្មដោយសារភូមិសាស្ត្រនយោបាយ បញ្ហាបម្រែបម្រួលអាកាសធាតុ និងនិន្នាការនៃការប្រើប្រាស់ថាមពលកកើតឡើងវិញ។

ប្រទេសសមាជិកអាស៊ានចុះហត្ថលេខាលើពិធីសារទី៥ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយ