ក្រុម Young Elephants របស់កីឡាការិនីកម្ពុជា យ៉ុន យេុីន ចាញ់ក្រុម Al Nassr ក្នុងពានរង្វាន់ AFC Women’s Champions League
កាលពីយប់មិញនេះ កីឡាការិនី យ៉ុន យ៉ើន គឺជាកីឡាការិនីកម្ពុជា ក្រុមនារី Young Elephant FC បានប្រកួតចាញ់ ក្រុម Al Nasser របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌិត ក្នុងលទ្ធផល ៣-០ ក្នុងការប្រកួតពានរង្វាន់ AFC Women’s Club Championship 2024–25 ។
ក្នុងការប្រកួតដែលធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌិត កាលពីយប់មិញនេះ ក្រុមបាល់ទាត់នារី Young elephants មិនអាចបំប៉ោងសំណាញ់ទីលើក្រុមនារី Al Nassr ឡើយ ពោលគឺម្ចាស់ផ្ទះបានស៊ុតបញ្ជូលទីចំនួន៣គ្រាប់ ដោយកីឡាការិនី Luvanga ចំនួន២គ្រាប់ និង Al-Saiari ១គ្រាប់។
តាមរយៈលទ្ធផលកាលពីយប់មិញនេះ ក្លិប Young Elephants របស់ឡាវ ត្រូវបានធ្លាក់ត្រឹមវគ្គចែកពូលហើយ បន្ទាប់ពីប្រកួតចាញ់ទាំង២ប្រកួត ខណៈនៅសល់មួយប្រកួតទៀតជាប្រកួតបង្គ្រប់កិច្ចក្នុងពូល ដែលលេងនៅថ្ងៃទី៣១ សីហាជួបជាមួយក្រុម Myawady នៅកីឡដ្ឋាន King Saud University វេលាម៉ោង ១២:១៥នាទីយប់។
ក្នុងពានរង្វាន់ខាងលើនេះ ក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ ស្ថិតនៅក្នុងពូល A ជាមួយក្រុម Al Nassr របស់ម្ចាស់ផ្ទះអារ៉ាប៊ីសាអូឌិត ក្រុម Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួ និងក្រុម Myawady របស់មីយ៉ាន់ម៉ា។
មែនទែនទៅ នៅក្នុងការចូលរួមប្រកួតក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ សម្រាប់ការប្រកួត AFC Women’s Club Championship Preliminary Stage កីឡាការិនី យ៉ុន យ៉ើន គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយក្រុម និងអាចស៊ុតបញ្ជូលទីបាន ១គ្រាប់ក្នុងជំនួនប៉ះ Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួម។
គួររំលឹកថា ក្រុមបាល់នារី Young Elephant FC របស់ប្រទេសឡាវ បានបរាជ័យក្នុងជំនួបទី១ ក្រោមថ្វីជើងរបស់ក្រុម Abu Dhabi Country Club របស់អេមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ២ទល់និង១ នៅកីឡដ្ឋាន King Saud University កាលពីរាត្រីថ្ងៃទី២៥ សីហា ២០២៤។
គួរបញ្ជាក់ថា កីឡាការិនី យ៉ុន យ៉ើន ត្រូវបានក្លិបណាហ្គាវើលដ៍ ប្រកាសចេញទៅចូលរួមជាមួយក្លិបបាល់ទាត់នារី 𝗬𝗼𝘂𝗻𝗴 𝗘𝗹𝗲𝗽𝗵𝗮𝗻𝘁𝘀 របស់ប្រទេសឡាវ ក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងយុទ្ធនាការរបស់ពួកគេសម្រាប់ការប្រកួត AFC Women’s Club Championship នេះ៕