Close

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ កីឡា
ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

(យុទ្ធគុនចម្រុះ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អំពាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ សូមដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេច ធិបតី ហ៊ុន ម៉ាណែត លើកទី១ ឱ្យបានច្រើនកុះករ ដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរយើង។

ជាការពិតណាស់ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់ សម្តេច ធិបតី ហ៊ុន ម៉ាណែត លើកទី១ គ្រោងដំណើរការប្រកួតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២៤ នៅក្នុងវិមានកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

ឯកឧត្តម វ៉ាត់ ចំរើន បានគូសញ្ជាក់ថា ៖«ការប្រកួតនេះបានរៀបចំឡើង ដើម្បីចូលរួមការពារ និងលើកស្ទួយក្បាច់គុនបុរាណខ្មែរយើង។ ការប្រកួតនេះ បានរៀបចំឡើងផ្តោតលើការយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមរបស់យុទ្ធគុនទាំងអស់មានល្បុក្កតោ យុទ្ធគុនខម គុនចម្រុះខ្មែរ និងគុនខ្មែរ ដោយមិនសំដៅលើលាភសក្ការៈនោះឡើយ។ ប៉ុន្តែនៅក្នុងនោះ សម្រាប់ម្ចាស់ជ័យលាភីតាមវិញ្ញាសានីមួយៗ គឺទទួលបានប្រាក់រង្វាន់មិនខ្ពស់ពេក ហើយក៏មិនទៀបពេក ផ្តល់ជូនសមរម្យអាចទទួលយកបាន»។

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ

ឯកឧត្តម បានបន្ថែមថា៖« ពានរង្វាន់សម្តេច ធិបតីលើកទី១នេះ បានបង្កើតឡើង ដើម្បីបង្រួបបង្រួមក្បាច់គុនខ្មែរ និងផ្សព្វផ្សាយពីយុទ្ធគុនខ្មែរដែលមានក្បាច់គុនខ្លះស្ទើតែបាត់បង់ និងបានគាស់រំលើងមកវិញ។ ការប្រកួតពានរង្វាន់សម្តេច ធិបតីនេះ មិនមានកាយវិការណាមួយបង្ហាញចេញនូវផលប្រយោជន៍លាភសក្ការៈនោះទេ ពោលគឺរៀបចំដើម្បីបំផុសយុទ្ធគុនខ្មែរ។ ដូច្នោះហើយ សូមបណ្តាក្លិបទាំងអស់បញ្ជូនកីឡាករកីឡាការិនីចូលរួមប្រកួតឱ្យបានច្រើន ប្រកួតដើម្បីមុខមាត់ជាតិ និងមុខមាត់របស់ខ្លួនឯង ព្រោះនេះ ជាការប្រកួតអាចរាប់បញ្ចូលបានជាការប្រកួតលំដាប់ប្រទេស»។

បើតាមឯកឧត្តមអគ្គលេខាធិការ សម្រាប់កីឡាករ កីឡាការិនី ដែលគ្មានក្លិប ក៏អាចចូលរួមប្រកួតបានដែរ ដោយដាក់ពាក្យតាមការផ្សព្វផ្សាយ និងមកដាក់ពាក្យដោយផ្ទាល់នូវអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

ឯកឧត្តម វ៉ាត់ ចំរើន អំពាវនាវឱ្យកីឡាករ កីឡាការិនីល្បីៗ និងខ្លាំងៗ ដាក់ពាក្យចូលរួមប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ