Close

អ្នកចាំទី ហ៊ុល គឹមហ៊ុយ បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលមិនអាចលេងស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
អ្នកចាំទី ហ៊ុល គឹមហ៊ុយ បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលមិនអាចលេងស៊ីហ្គេម នៅកម្ពុជា អ្នកចាំទី ហ៊ុល គឹមហ៊ុយ បង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលមិនអាចលេងស៊ីហ្គេម នៅកម្ពុជា

បាល់ទាត់ : អ្នកចាំទីក្រុមបាល់ទាត់វិសាខា និងក្រុមជម្រើសជាតិកម្ពុជា កីឡាករ ហ៊ុល គឹមហ៊ុយ បានបង្ហាញអារម្មណ៍សោកស្ដាយ ដែលមិនអាចជួយក្រុមគោព្រៃកម្ពុជាលេងក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់។

មែនទែនទៅ វាបានកើតឡើងបន្ទាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសម្រេចជ្រើសរើសតែកីឡាករដែលមានអាយុចាប់ពី២២ឆ្នាំចុះ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ឡើង។ នេះសបញ្ជាក់ឲ្យឃើញថា អ្នកចាំទីក្រុមបាល់ទាត់វិសាខារូបនេះ មិនអាចលេងក្នុងស៊ីហ្គេម ឆ្នាំ២០២៣នេះ បានទេ ដោយសារលើសអាយុ។

ហ៊ុល គឹមហ៊ុយ បានប្រាប់មកកាន់ ENN នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈនេះទាំងក្ដុកក្ដួលថា ៖ «ខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់ ដែលមិនអាចជួយក្រុមជម្រើសជាតិលេងក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេមលើកទី៣២នេះ។ កាលខ្ញុំនៅសាលាបាល់ទាត់ជាតិបាទី ពួកយើងបានសម្រួច ដើម្បីត្រៀមទៅស៊ីហ្គេម ២០២៣ ដោយយើងបានច្រៀងចម្រៀងរួមគ្នាតាំងពីនៅតូចៗថា យើងនឹងខិតខំប្រឹងប្រែង ដើម្បីយកមេដាយនៅស៊ីហ្គេម ២០២៣នេះ។ ប៉ុន្តែរហូតដល់ឆ្នាំ២០១៨ ទើបដឹងថា គេឈប់យក U23 លេងស៊ីហ្គេមទៀតហើយ ដោយយកត្រឹម U22 ដូច្នេះខ្ញុំពិតជាសោកស្ដាយខ្លាំមែនទែន»។

អតីតអ្នកចាំទីបឹងកេត រូបនេះ បានបន្តថា៖ « ខ្ញុំសង្ឃឹមថា ប្អូនៗជំនាន់ក្រោយដែល ល្អៗ នឹងជួយលើកមុខមាត់ជាតិយើង ក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេមជាប្រវត្តិសាស្រ្តនេះ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាចំនួន ៣៧ប្រភេទដាក់ឱ្យប្រកួត៕

អត្ថបទទាក់ទង