តារាបាល់ទាត់ល្បីៗ ៥រូប នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស
(បាល់ទាត់)៖ ការប្រកួតបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅទីក្រុងប៉ារីស នឹងចាប់ផ្ដើមនៅថ្ងៃទី២៤ ខែកក្ដដានេះ ដោយមានក្រុមចំនួន១៦ចូលរួមធ្វើការប្រកួតប្រជែង ដើម្បីដណ្ដើមយកមេដាយមាស។
សម្រាប់ច្បាប់ការប្រកួតបាល់ទាត់នៅអូឡាំពិក តម្រូវឲ្យកីឡាករមានអាយុក្រោម២៣ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែអនុញ្ញាតឲ្យមានកីឡាករលើសអាយុ ៣នាក់។ ខាងក្រោមនេះជាកីឡាករឆ្នើម១០រូប នឹងបង្ហាញខ្លួនក្នុងការប្រកួតបាល់ទាត់ផ្នែកបុរសព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤។
ក្នុងការប្រកួតបើកឆាកលើវិញ្ញាសារបាល់ទាត់នេះ មានការប្រកួតចំនួន ៤គូ គឺក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ះ ម៉ារ៉ុក, អ៊ូបេគីស្ថាន ប៉ះ អេស្ប៉ាញ, អ៊ីរ៉ាក់ ប៉ះ អ៊ុយគ្រែន និង ជនប៉ុន ប៉ះ ប៉ារ៉ាហ្គាយ។
ខាងក្រោមនេះជាកីឡាករល្បីៗទាំង១០ ដែលនឹងបង្ហាញខ្លួននៅកីឡាអូឡាំពិក ឆ្នាំនេះ៖
១. កីឡាករ Julian Alvarez
២. កីឡាករ Alexandre Lacazette
៣. កីឡាករ Achraf Hakimi
៤. កីឡាករ Fermin Lopez
៥. កីឡាករ Naby Keita ៕